ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកងួន ចាន់ដេវីត បានប្រែខ្លួនទៅជាតារាចម្រៀងឯករាជ្យ ដែលបានចេញចម្រៀងថ្មីៗ ទទួលបានការចាប់អារម្មណ៍ ពីសំណាក់បណ្តាអ្នកគាំទ្រនៅក្នុងប្រទេសជាច្រើន។

តែបើងាកទៅមើលជីវិតឯកជនរបស់ តារាប្រុសរូបនេះនាពេលបច្ចុប្បន្នវិញ ក៏មិនណយដែរ មិនថាលុយឡាន ឬសំភារៈនិយមគ្រឿងអលង្ការតែងតែថ្មីៗជានិច្ ច ហើយបើរឿងស្នេហាវិញ ក៏កាន់តែផ្អែមល្ហែម និងមានសុភមង្គលនឹងគ្នាកាន់តែខ្លាំងឡើងគួរឲ្យសរសើរ។

យ៉ាងណាមិញរាល់ពេលតារាប្រុសរូបនេះ ចូលរួមកម្មវិធីម្តងៗលោកតែងតែធ្វើខ្លួនប្លែកៗគួរឲ្យចាប់អារម្មណ៍ ក៏ប៉ុន្តែលោកមិនភ្លេចទេ ជាមួយនឹងគ្រឿងអលង្ការដើម្បីលម្អខ្លួនប្រាណ ឲ្យមើលទៅកាន់តែឡូយឆាយនោះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះដែរ តារាប្រុសរូបរាងស្រស់សង្ហារូបនេះ បានបង្ហាញឈុតគ្រឿងអលង្ការ ខ្សែ.កម៉ូតពស់ នៅក្នុងកម្មវិធីមួយ។

ដែលសម្រាប់តម្លៃខ្សែ.ក បានច្នៃឡើងយ៉ាងស្រស់ស្អាត មានដាំត្បូងជាច្រើនមួយនេះ មានតម្លៃរហូតទៅដល់ជិត៤ម៉ឺនដុល្លារ ឯណោះ នេះបើយោងតាមហាងលក់គ្រឿងអលង្ការមួយបានបង្ហាញ។ បន្ទាប់ពីបានដឹងយ៉ាងដូច្នោះ អ្នកគាំទ្រជាច្រើន ពិតជាមិននឹកស្មានថា លោកចំណាយលុយច្រើនយ៉ាងនេះ ដើម្បីប្តូរម៉ូតគ្រឿងអលង្ការម្តងៗ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ងួន ចាន់ដេវីត និងទេព បូព្រឹក្ស
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ខ្សែ.កពស់តម្លៃជិត៤ម៉ឺនដុល្លាររបស់ ដេវីត
ខ្សែ.កពស់តម្លៃជិត៤ម៉ឺនដុល្លាររបស់ ដេវីត
ខ្សែ.កពស់តម្លៃជិត៤ម៉ឺនដុល្លាររបស់ ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត