អង់គ្លេស៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool កំពុងត្រៀមរៀបចំនាំយកខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele ពីក្រុម FC Barcelona នៅក្នុងតម្លៃ ៨៥ លានផោន (ជាង១១០លានដុល្លារ) ដែលជាតម្លៃថ្លៃបំផុតទី២របស់ក្លិប។

Ousmane Dembele
Ousmane Dembele

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងរូបនេះ កំពុងឡើងជើងខ្លាំងមែននៅក្នុងទឹកដី Nou Camp បន្ទាប់ពីរូបគេបានចំណាយពេលអស់ជាង ១រដូវកាលរួចមកជាមួយក្រុមអ្នកមានបុណ្យ Barcelona ចាប់តាំងតែពីរូបគេបានផ្លាស់ពីក្រុម Borussia Dortmund កាលពីឆ្នាំ ២០១៧កន្លងទៅ។

យ៉ាងណាមិញ បើតាមអះអាងរបស់លោក Jurgen Klopp គ្រូបង្វឹករបស់ក្លិប Liverpool បានឲ្យដឹង ពួកគេបានត្រៀមរួចរាល់ហើយដើម្បីនាំយកខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះមកកាន់ទឹកដី Anfield  ព្រោះគេជាកីឡាករមានសមត្ថភាពខ្ពស់ទាំងល្បឿន និងបច្ចេកទេសនៅក្នុងការស៊ុតបាល់ ហើយអ្វីដែលត្រូវចិត្តបំផុតសម្រាប់លោកនោះគឺ គេជាកីឡាករវ័យក្មេងដែលមានភាពរស់រវើកបំផុតនៅលើទីលាន ដូច្នេះលោកមិនខ្លាចនៅក្នុងការចំណាយលុយនោះទេ។

Ousmane Dembele
Jurgen Klopp

គួរឲ្យដឹងថា គិតមកត្រឹមពេលនេះខ្សែប្រយុទ្ធ Ousmane Dembele អាចចូលលេងឲ្យក្រុម FC Barcelona បានចំនួន ២៨ប្រកួត ដោយក្នុងនោះរូបគេអាចស៊ុតបញ្ចូលទីបានចំនួន ៧គ្រាប់ចាប់តាំងពីរូបគេបានផ្លាស់ពីក្រុម Borussia Dortmund អំឡុងឆ្នាំ ២០១៧ក្នុងតម្លៃ ១០៥លានអឺរ៉ូ(ជាង ១១៨ លានដុល្លារអាមេរិក)៕

Ousmane Dembele
Ousmane Dembele

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]