កូរ៉េខាងត្បូង ៖ កាលពីថ្ងៃម្សិលមិញនេះ អ្នកអានព័ត៌មានរបស់ប៉ុស្តិ៍ទូរទស្សន៍ល្បីឈ្មោះក្នុងប្រទេសកូរ៉េ នាង Park Yura ដែលត្រូវជាបងស្រីបង្កើតរបស់ Chanyeol សមាជិកក្រុម EXO បានផ្ដល់បទសម្ភាសន៍ ក្នុងកម្មវិធីផ្សាលផ្ទាល់មួយ។

ក្នុងនោះផងដែរ នាងក៏បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនៈភាពបំផុត ដែលជាញឹកញាប់ នាងតែងតែបានប្រកាសពី ភាពជោគជ័យរបស់ក្រុមតន្រ្តី EXO របស់ប្អូនប្រុសនាង។

រូបភាព Chanyeol និង Park Yura

មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបង្ហាញផងដែរពី ភាពស្និទ្ធស្នាល ជាមួយនឹងប្អូនប្រុស ដែលជាទូទៅ ពួកគេហៅគ្នាត្រឹមតែ «ហេ!» ឬក៏ «អ្នក» ប៉ុណ្ណោះ។ នាងបានរំលឹកផងដែរថា Chanyeol ពិតជារវល់ខ្លាំងណាស់ ជាមួយការហ្វឹកហាត់។ មានម្ដងនោះ នាងបានសួរទៅកាន់ប្អូនប្រុសថា «តើឯងធ្លាប់មើល កម្មវិធីផ្សាយព័ត៌មានរបស់ខ្ញុំទេ?»

ប្អូនប្រុសរបស់នាង បានឆ្លើយថា «តើខ្ញុំអាចមើលព័ត៌មានរបស់អ្នកនៅពេលណាទៅ? បើខ្ញុំគ្មានពេលសូម្បីតែមើល កម្មវិធីរបស់ខ្ញុំផងហ្នឹង»។

រូបភាព Chanyeol និង Park Yura

ទោះបីជា Chanyeol ត្រូវបានគេស្គាល់ថា ជាប្អូនប្រុសដ៏សែនល្អ និងសុភាព ចំពោះបងស្រីក៏ពិតមែន ប៉ុន្តែ Park Yura បានបញ្ជាក់ថា វាមិនមានភាពស្និទ្ធស្នាលខ្លាំង ដូចដែលគ្រប់គ្នាគិតនោះទេ។ ប៉ុន្តែនាងអះអាងថា នាងគឺជាអ្នកគាំទ្រដំបូងបំផុតរបស់ Chanyeol គឺចាប់តាំងពី មុនពេលគេបង្ហាញខ្លួនទៅទៀត។

ជាចុងក្រោយ នាងបន្តថា ទោះបីជាប្អូនប្រុសរបស់នាងម្នាក់នេះ មិនសូវចេះនិយាយពិរោះ ឬបង្ហាញភាពផ្អែមល្ហែម ប៉ុន្តែទង្វើរបស់គេ តែងតែធ្វើឲ្យនាងដែលជាបងស្រី រំភើបចិត្តស្ទើរតែស្រក់ទឹកភ្នែក។ ជាពិសេសពាក្យពេចន៍ដែល ប្អូនប្រុសម្នាក់នេះបាននិយាយ ទៅកាន់នាងក្នុងថ្ងៃរៀបការ ដែលបានបង្កប់ក្នុងអត្ថន័យចម្រៀងមួយបទ។ Chanyeol បង្ហាញថា ខ្លួនពិតជាមានអារម្មណ៍ថា ដូចជាសង្សារចាស់រៀបការចោលយ៉ាងដូច្នោះដែរ ខណៈដែលបងស្រីជាទីស្រលាញ់ ចាប់ផ្ដើមបែកផ្ទះមានគ្រួសារបែបនេះ៕

រូបភាព Chanyeol និង Park Yura
រូបភាព Chanyeol និង Park Yura
រូបភាព Chanyeol

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]