អង់គ្លេស៖ បន្ទាប់ពីក្លិប Fulham បានសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Slavisa Jokanovic រួចមក ពេលនេះពួកគេបានសម្រេចប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Claudio Ranieri ឲ្យកាន់ដំណែងជាគ្រូបង្វឹកក្រុមកំពុងឈរនៅបាតតារាងមួយនេះ ដើម្បីងើបទៅកាន់ចំណាត់ថ្នាក់ល្អមួយសម្រាប់រដូវកាលនេះ។

Claudio Ranieri

លោក Jokanovic ត្រូវបានក្រុម Fulham បណ្ដេញចេញពីដំណែងគ្រូបង្វឹក ក៏ព្រោះលោកបានដឹកនាំក្រុមចំនួន ១២ប្រកួតកន្លងទៅ គឺក្រុមរបស់លោកបានធ្លាក់ទៅឈរនៅបាតតារាង ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមរបស់លោកធ្លាប់ឈ្នះការប្រកួតបានតែ១ លើកប៉ុណ្ណោះសម្រាប់រដូវកាលថ្មីនេះ។

យ៉ាងណាមិញ លោក Ranieri ក៏បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងពេលតែងតាំងថា៖ «ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលអាចមកកាន់ដំណែងជាគ្រូបង្វឹកក្រុម Fulham បានព្រោះនេះជាក្លិបដ៏អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្រ្ដ ដែលមានប្រពៃណីល្អតាំងពីយូរណាស់មកហើយ។ ខ្ញុំសង្ឃឹមថា ការមកដល់របស់ខ្ញុំនៅក្នុងពេលនេះក្លិប Fulham មិនត្រឹមតែអាចឡើងទៅឈរនៅក្នុងចំណាត់ថ្នាក់ល្អប៉ុណ្ណោះទេ ប៉ុន្ដែយើងត្រូវតែពង្រឹងខ្លួនឯងឲ្យខ្លាំងដើម្បីឲ្យដៃគូប្រកួតរបស់យើងពិបាកយកឈ្នះ មកលើពួកយក»។

Claudio Ranieri
Slavisa Jokanovic
Claudio Ranieri

គួរឲ្យដឹងថា លោក Claudio Ranieri ធ្លាប់ជាអតីតគ្រូបង្វឹកក្រុម Leicester City ដ៏ជោគជ័ម្នាក់ ពោលគឺលោកបានជួយឲ្យក្រុមដែលធ្លាប់ខ្លាំងនៅអង់គ្លេសមួយនេះ ឈ្នះពានរង្វាន់លីគកំពូលរបស់អង់គ្លេសនៅរដូវកាល ២០១៥-១៦ថ្មីនេះឯង ហើយលោកនឹងត្រូវបន្តភារកិច្ចដឹកនាំក្រុមដែលកំពុងឈរនៅបាតតារាងមួយនេះឲ្យងើបមករកកន្លែងសុវត្ថិភាពសម្រាប់រដូវកាលនេះផងដែរ៕

Claudio Ranieri
Claudio Ranieri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]