ថៃ៖ ដួចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្តែងស្រី Gubgib ដែលជាតារាស្រី មិនសុវមានសម្រស់ស្រស់ស្អាតប៉ុន្មានទេ ដែលភាគច្រើន នាងតែងតែទៅកែសម្ផស្សច្រើនដង ដើម្បីឲ្យមុខរបស់នាង មានទាក់ទាញដូចជាតារាល្បីផ្សេងៗ។

ជាពិសេស ការកែច្រមុះចុងក្រោយរបស់ តារាស្រីរូបនេះ ដែលធ្វើនៅកូរ៉េ បានធ្វើឲ្យអ្នកគាំទ្រ ស្រឡាំងកាំង និងភ្ញាក់ផ្អើល ដោយមិននឹកស្មានថា ក្រោយពីវះកាត់ហើយ នាងកាន់តែស្រស់ស្អាត ដូចជាមនុស្សផ្សេងទៀតយ៉ាងដូច្នោះដែរ។

នៅក្នុងនោះ នៅពេលនាងបានថតរូបជាមួយនឹង តួសម្តែងក្នុងរឿង «សង្សារខ្ញុំភពផ្កាយ» ដែលសម្តែងដោយលោក Nadech និងនាង Matt ត្រូវបានគេសង្កេតឃើញថា សម្រស់របស់នាង ពិតជាប្លែកខ្លាំង ជាមួយនឹងទម្រង់ច្រមុះស្រួចបែបនេះ រហូតដល់ថ្នាក់គេនិយាយថា នាង ប្រែមុខមួយទំំហឹងតែម្តង៕ 

Gubgib
Gubgib
Gubgib
Gubgib
Gubgib
Gubgib

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]