កូរ៉េខាងត្បូង៖ កន្លងមកយើងតែសង្កេតឃើញថា តារាចម្រៀងKpop ប្រុសស្រីគ្រប់រូប មិនថាតែតារាជើងចាស់ ឬក៏តារាចំណូលថ្មីនោះទេ ពួកគេម្នាក់ៗសុទ្ធសឹងតែ មានសម្រស់ស្រស់ស្អាតខុសៗពីគ្នា និងមានលេចធ្លោមិនចាញ់គ្នាប៉ុន្មាននោះទេ។

ជាការពិតណាស់ តារាគ្រប់រូបសុទ្ធសឹងតែមានស្ទាយ៍ប្រចាំខ្លួនខុសៗគ្នា ទៅតាមរចនាបទដែលផលិតកម្មរបស់ពួកគេរៀបចំឲ្យ ដោយមានទាំងស្ទាយ៍Cute ស្ទាយ៍Swag ឬក៏ស្ទាយ៍លំដាប់ស្តង់ដាបែបBrand Brand ឡូយឆាយជាមួយនឹងម៉ូតសម្លៀកបំពាក់ថ្លៃៗ លំដាប់ពិភពលោកជាដើម។

ជាក់ស្តែង ក្រឡេកមកផលិតកម្មយក្សមួយរបស់កូរ៉េ គឺផលិតកម្ម YG ដែលគ្រប់គ្នាស្គាល់ថា ជាផលិតកម្មដែលជះលុយខ្លាំងទៅលើម៉ូតសម្លៀកបំពាក់ ក៏ដូចជាគ្រឿងអលង្ការ សម្រាប់តុបតែងខ្លួនឲ្យតារាពួកគេ និងផ្តោតជាពិសេសទៅលើតារាប្រចាំក្រុមរូបណា ដែលមានភាពលេចធ្លោជាងគេតែម្តង។

តួយ៉ាង ដូចជាតារាប្រុសប្រចាំផលិតកម្ម YG ទាំង៥ដួងនេះ ត្រូវបានគេចាត់ទុកថា ជាតារាប្រុសដែលមានមុខមាត់រូបរាងសង្ហាបំផុតប្រចាំផលិតកម្ម YG និងថែមទាំងទទួលបានការមើលថែពិសេសពីខាងផលិតកម្ម ទៅលើការតុបតែងខ្លួន របស់ពួកគេថែមទៀតផង៕   

ចង់ដឹងថាមានអ្នកណាខ្លះ?

G-Dragon សមាជិកក្រុម Bigbang
T.O.P សមាជិកក្រុម Bigbang
Kim Jin Woo សមាជិកក្រុម WINNER
One
Kang Dong Won

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]