ឥណ្ឌូនេស៊ី៖ អាចចាត់ទុកបានថា ជារឿងដ៏គួរឲ្យរំជួលចិត្ត និងសោកស្តាយ ឈឺចាប់ សឹងរកអ្វីប្រៀបផ្ទឹមពុំបាន ដែលកូនក្រមុំរូបស្រស់ជនជាតិឥណ្ឌូនេស៊ីម្នាក់ សម្រេចចិត្តរៀបការតែម្នាក់ឯង ក្រោយគូដណ្ដឹងដែលនឹងត្រូវក្លាយជាអនាគតស្វាមី បានស្លាប់បាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ សម្លាប់មនុស្សអស់ ១៨៩នាក់ ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីចុងខែមុន។

នាង Intan Syari

កូនក្រមុំដ៏អភ័ព្វខាងលើនេះ មានឈ្មោះថា Intan Syari អាយុ ២៦ឆ្នាំ ចំណែកឯគូដណ្ដឹងនាងដែលបានស្លាប់បាត់បង់ជីវិតនោះ គឺលោក Rio Nanda Pratama មានអាយុ ២៦ឆ្នាំដូចគ្នា ហើយលោកគឺជាវេជ្ជបណ្ឌិតម្នាក់។

នាង Intan Syari និងលោក Rio

សូមរម្លឹកឡើងវិញផងដែរថា ជុំវិញនឹងករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ជើងហោះហើរ JT610 ដែលបានធ្លាក់កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ បន្ទាប់ពីបានចេញដំណើរបានប្រហែល ១៣នាទី ពីព្រលានយន្តហោះនៃទីក្រុងចាកាតា ឆ្ពោះទៅកាន់ទីក្រុងផាំងកាលភីណាំង (Pangkal Pinang) ប្រទេសឥណ្ឌូនេស៊ីនោះ ក្នុងនោះលោក Rio ក៏ជាអ្នកដំណើរម្នាក់ផងដែរ (គាត់ទៅចូលរួមសិក្ខាសាលាមួយ) ក្នុងចំណោមអ្នកដំណើរ និងអាកាសយានិកទាំងអស់ សរុប១៨៩នាក់ គឺសុទ្ធតែត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air
រូបភាពនៅក្នុងធ្លាក់យន្តហោះ

យ៉ាងណាមិញ តាមការឲ្យដឹងពីកូនក្រមុំកំសត់ នាង Intan បាននិយាយរៀបរាប់ថា នៅគ្រានោះមុនពេលដែលគូដណ្ដឹងនាង ពោលគឺលោក Rio ត្រូវហោះចាកចេញទៅនោះ រូបលោកបាននិយាយលេងសើចជាមួយនឹងនាងថា៖

នាង Intan Syari

អ្វីដែលគួរឲ្យសោយស្តាយ និងក្លាយជាការពិត បន្សល់ភាពឈឺចាប់ និងតំណក់ទឹកភ្នែកនោះ ពាក្យដែលលោក Rio បាននិយាយទាំងអម្បាលម៉ានជាមួយនឹងគូដណ្ដឹងរបស់លោកនោះ គឺវាប្រៀបបីដូចជាពាក្យលាគ្នាចុងក្រោយ ដែលមិនអាចត្រលប់មកវិញយ៉ាងអីចឹង ដែលជាហេតុធ្វើឲ្យគ្រប់គ្នារំជួលចិត្តជាខ្លាំង ចំពោះ Intan នូវអ្វីដែលបានកើតឡើងចំពោះនាង។

ទើបនៅទីបំផុត កាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលជាថ្ងៃមង្គលការនាង និងលោក Rio នោះ Intan នាងក៏បានប្រារព្ធធ្វើវាឡើង ដើម្បីបំពេញនូវបំណងចុងក្រោយរបស់គូដណ្ដឹងនាង គឺលោក Rio នៅក្នុងឈុតកូនក្រមុំដ៏ស្រស់ស្អាត ជាមួយនឹងការរៀបចំតុបតែងផ្សេងៗទៀត ដូចអ្វីដែលលោក Rio បានប្រាប់នាង។

នាង Intan Syari

Intan បាននិយាយទាំងលាយឡំនឹងអារម្មណ៍ក្តុកក្តួលទៀតដែរថា៖

នាង Intan Syari

គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងរ៉ាវរបស់ Intan និងលោក Rio ទទួលបានការចាប់អារម្មណ៍យ៉ាខ្លាំង ពីសំណាក់មហាជនជាច្រើន ឲ្យនឹកអាណិតដល់គូស្នេហ៍នេះជាខ្លាំង។ តែទោះយ៉ាងណា គ្រប់គ្នាក៏បានជូនពរដល់កូនក្រមុំកំសត់ នាង Intan ដោយសង្ឃឹមនិងជឿជាក់ថា នាងនឹងក្លាយជាមនុស្សស្រីម្នាក់ដ៏រឹងមាំ តស៊ូបន្តទៀតនៅក្នុងជីវិត ដូចទៅនឹងអ្វីដែលនាងបានលើកឡើងនោះផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

នាង Intan Syari និងក្រុមគ្រួសារញាតិមិត្ត

ទស្សនាកម្រងរូបភាពខ្លះៗខាងក្រោមនេះ ក្រោយឧបទ្ទវហេតុធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ៖

បងប្អូនសាច់ញាតិនៃសព
ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air
ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air
បងប្អូនសាច់ញាតិនៃសព
បងប្អូនសាច់ញាតិនៃសព
ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air
ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air
បងប្អូនសាច់ញាតិនៃសព
បងប្អូនសាច់ញាតិនៃសព
បងប្អូនសាច់ញាតិនៃសព
ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air
ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air
បងប្អូនសាច់ញាតិនៃសព
ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air
បងប្អូនសាច់ញាតិនៃសព
បងប្អូនសាច់ញាតិនៃសព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]