ភ្នំពេញ៖ សម្រាប់ឱកាសពិសេស ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ នេះ មន្ទីរពេទ្យជោរៃភ្នំពេញ នឹងមានរៀបចំកម្មវិធីពិនិត្យ និងព្យាបាល ជំងឺ ឆ្អឹងខ្នង រួមនឹងផ្តល់ឱសថជូនដោយឥតគិតថ្លៃដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម សម្រាប់អ្នកជំងឺថ្មីដែលបានមកចុះឈ្មោះ ៥០ នាក់ដំបូង។

បន្ទាប់ពីកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ​ សហការជាមួយក្រុមហ៊ុនឱសថ DHG Pharma បានរៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ជំងឺ ឆ្អឹងខ្នង ដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ដោយវេជ្ជបណ្ឌិតឯកទេសវៀតណាម មានបទពិសោធន៍ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ 

កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ

នេះគឺជាកម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យមានឱកាសទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពពីសំណាក់វេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់រួមជាមួយសម្ភារៈបរិក្ខារពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ។

កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ

ជាងនេះទៅទៀតគឺជួយឱ្យប្រជាពលរដ្ឋយល់ កាន់តែច្បាស់អំពីសារៈសំខាន់នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើសវិធីព្យាបាល ឱ្យបានសមស្របបំផុត។ កម្មវិធីពិនិត្យ និងព្យាបាលជំងឺសប្បុរសធម៌ស្រដៀងគ្នានេះ នឹងមានរៀបចំជារៀងរាល់ខែ ជាមួយនឹងឯកទេសផ្សេងៗគ្នា។

កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ
កម្មវិធីមនុស្សធម៌ ពិនិត្យ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ

សម្រាប់ខែ វិច្ឆិកា ឆ្នាំ២០១៨ នេះ គឺជាកម្មវិធីពិនិត្យ និងព្យាបាល ជំងឺ ឆ្អឹងខ្នង អ្នកជំងឺអាចចុះឈ្មោះនៅថ្ងៃនេះ តាមរយៈខ្សែទូរស័ព្ទ ០២៣ ៦៨៤ ១០០១ / ០២៣ ៦៨៤ ១០០២ ដើម្បីបានទទួលការពិនិត្យដោយផ្ទាល់ពី វេជ្ជបណ្ឌិតឯកទេស ជំងឺ ឆ្អឹងខ្នង ។

គេហទំព័រ៖ www.chorayphnompenhhospital.com.kh 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]