អុីតាលី៖ ខ្សែការពារស្លាបខាងស្ដាំរបស់ថ្នាល់យុវជនអាយុក្រោម១៩ឆ្នាំ របស់ក្លិប AC Milan គឺកីឡាករ Raoul Bellanova បានបង្ហោះរូបភាពមួយសន្លឹករបស់គេជាមួយខ្សែប្រយុទ្ធឆ្នើមក្រុមសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo ប៉ុន្ដែបែរជាទទួលបានការចាប់អារម្មណ៍រឿងដ៏ហួសចិត្តមួយទៅវិញ។

Cristiano Ronaldo និង Raoul Bellanova
Raoul Bellanova

ក្រោយពីបញ្ចប់ការប្រកួតរវាង ក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលអុីតាលីរួច ដោយបានបំបាក់ក្រុម AC Milan នៅក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន San Siro កាលពីថ្ងៃ អាទិត្យ កន្លងទៅរួចមក ខ្សែការពារវ័យក្មេងរូបនេះបានចូលទៅដល់បន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុម Juventus  ក្នុងគោលបំណងដើម្បីបានថតរូបជាមួយ រូណាល់ដូ អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Real Madrid។

យ៉ាងណាមិញនៅពេលដែលកីឡាករ Bellanova បានថតរូបរួចហើយនោះ គេក៏បានផុសចូលបណ្ដាញសង្គម Instagram ទាំងមិនបានមើលរូបនោះថាមានអ្វីកើតឡើងនៅពីក្រោយទេ។

ជាក់ស្ដែងនៅក្នុងរូបថតនោះបានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងបណ្ដាញសង្គម Instagram គ្រាដែលខ្សែការពារ Giorgio Chiellini បានដោះសម្លៀកបំពាក់របស់គេចេញអស់កណ្ដាលវាលតែម្តង។

ក្រុម Juventus
Cristiano Ronaldo

គួរឲ្យដឹងថា គ្រាន់តែកីឡាករ Raoul Bellanova បានបង្ហោះរូបភាពមួយសន្លឹកនេះភ្លាម គ្រប់មជ្ឈដ្ឋានបាល់ទាត់ជាច្រើននាំគ្នាធ្វើការស្ដីបន្ទោស និងរិះគន់ចំៗទៅលើរូបគេថាជាមនុស្សអត់ចេះគិត និងអត់ចេះមើល ហើយមិនតែប៉ុណ្ណោះអ្នកគាំទ្រជាច្រើនក៏ស្នើសុំឲ្យគេលុបរូបនោះចេញផងដែរ៕

Cristiano Ronaldo និង Raoul Bellanova
Raoul Bellanova

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]