ភ្នំពេញ៖ បវរកញ្ញាកម្ពុជាកញ្ញារឿន ណាត បានរៀបចំខ្លួនរួចជាស្រេច និងសង្ឃឹម​ថានឹងប្រឹងអស់ពីសមត្ថភាព ក្នុងការប្រលងបវរកញ្ញាចក្រវាល Miss Universe 2018 នៅលើទឹកដីប្រទេសថៃ ដើម្បីធ្វើការប្រកួតយកជ័យជំនះមកកាន់ប្រទេសកម្ពុជាយើង។

កាលពីមួយរយៈពេលមុននេះ ខ្មែរឡូត ក៏បានធ្វើការសាកសួរ ក៏ដូចជាចុះទៅថតដោយផ្ទាល់ជាមួយនឹងការច្នៃម៉ូត សម្លៀកបំពាក់ ក៏ដូចជាគ្រឿងលម្អដែលបវរកញ្ញាដ៏ស្រស់ស្អាត តំណាងឲ្យប្រទេសកម្ពុជារូបនេះ យកសម្រាប់ស្លៀកឡើងប្រកួតនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ដែលចំណាយអស់ទឹកប្រាក់ជាង៣ពាន់ដុល្លារ។ 

ឈុតគ្រឿងលម្អ របស់បវរកញ្ញាចក្រវាឡ
ឈុតគ្រឿងលម្អ របស់បវរកញ្ញាចក្រវាឡ

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ កញ្ញារឿន ណាត ក៏បានធ្វើការស្លៀកពាក់ជាមួយនឹងឈុតមួយនេះ ជាលើកដំបូងដើម្បីបង្ហាញដល់ប្រជាជនខ្មែរបានដឹង។នៅក្នុងនោះដែរ ឃើញថាការច្នៃសម្លៀកបំពាក់នេះគឺពិតជាស្អាត និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ មានរូបប្រាសាទអង្គរវត្ត ទង់ជាតិកម្ពុជា ដើមត្នោត និងផែនទីនៃប្រទេសកម្ពុជា ជាមួយនឹងការបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ។

ដោយក្នុងនោះត្រូវបានគេដឹងថា ឈុតមួយនេះមានឈ្មោះថា« កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ:» ដែលនៅពេលដែលនាងបានគ្រងនៅឈុតនេះ ពិតជាស្រស់ស្អាតខ្លាំង សាកសមជានារីខ្មែរ និងធ្វើឲ្យឈុតតំណាងជាតិមួយនេះកាន់តែស្អាត និងអស្ចារ្យកាន់តែខ្លាំងឡើង។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បានជូនពរនាង ឲ្យជួបភាពជោគជ័យ នៅក្នុងការប្រកួតនៅថ្ងៃខាងមុខនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែល ចំពោះម៉ូតសម្លៀកបំពាក់តំណាងឲ្យប្រទេសកម្ពុជាមួយនេះ?

កញ្ញារឿន ណាត
កញ្ញារឿន ណាត
កញ្ញារឿន ណាត
ឈុតគ្រឿងលម្អ របស់បវរកញ្ញាចក្រវាឡ
ឈុតគ្រឿងលម្អ របស់បវរកញ្ញាចក្រវាឡ
ឈុតតំណាងជាតិ របស់បវរកញ្ញាចក្រវាឡ
ឈុតតំណាងជាតិ របស់បវរកញ្ញាចក្រវាឡ
ឈុតតំណាងជាតិ របស់បវរកញ្ញាចក្រវាឡ
ឈុតតំណាងជាតិ របស់បវរកញ្ញាចក្រវាឡ
ឈុតតំណាងជាតិ របស់បវរកញ្ញាចក្រវាឡ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត