កូរ៉េខាងត្បូង ៖ គួរបញ្ជាក់ផងដែរថា វាមានរយៈពេលជិតមួយឆ្នាំទៅហើយ ដែលអ្នកគាំទ្រមិនបានឃើញ រូបភាពថ្មីរបស់ G-Dragon ខណៈដែលកំពុងស្ថិតនៅ ក្នុងជួរកងទ័ព។ 

ប៉ុន្តែ កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពថ្មីរបស់ G-Dragon ត្រូវបានបង្ហោះដោយ មិត្តភក្តិជិតស្និទ្ធរបស់លោក គឺនាយកប្រតិបត្តិ ភោជនីយដ្ឋាន Shabu Shabu ខណៈពេលដែល G-Dragon កំពុងញ៉ាំ អាហារពេលល្ងាច នៅភោជនីយដ្ឋានរបស់គាត់ ដែលជាហេតុធ្វើឲ្យ អ្នកគាំទ្ររបស់ G-Dragon រំភើបចិត្តជាខ្លាំង។

ភ្លាមៗក៏ស្រាប់តែ មានមតិលើកឡើងផ្ទួនៗគ្នាថា G-Dragon មើលទៅមានសុខភាពល្អ ទំនងជាឡើងគីឡូ ដោយសារតែ ថ្ពាល់របស់លោក ពោពេញទៅដោយសាច់ ទឹកមុខស្រស់ថ្លាជាងមុនឆ្ងាយណាស់ ធ្វើឲ្យអ្នកគាំទ្រ អត់មិនសប្បាយចិត្តមិនបាន។ ពួកគេថែមទាំងបាន បង្ហោះរូបទាំងនោះ ជាមួយនឹងសារដ៏ផ្អែមល្ហែមថា ទោះបីជាការចូលបម្រើកងទ័ពរបស់លោក ធ្វើឲ្យលោកត្រូវឃ្លាតឆ្ងាតពីអ្នកគាំទ្រ ប៉ុន្តែប្រសិនវាធ្វើឲ្យ លោកមានសុខភាពល្អ និងស្រស់ថ្លាបែបនេះ ក្រុមអ្នកគាំទ្រពិតជាមិនសោកស្ដាយនោះទេ៕ 

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖ 

រូបភាព G-Dragon
រូបភាព G-Dragon
រូបភាព G-Dragon
រូបភាព G-Dragon
រូបភាព G-Dragon
រូបភាព G-Dragon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]