ភ្នំពេញ៖ ដូចដែលទស្សនិកជនជាច្រើន បានស្គាល់រួចមកហើយថា ពិធីការិនីដ៏ឆ្នើមអ្នកនាង គង់ សុជាតិ មានការគាំទ្រខ្លាំងមែនទែនពីសំណាក់មហាជន នៅតាមកម្មវិធីផ្សេងៗ នាពេលកន្លងមក។ ក្នុងនោះផងដែរ គេសង្កេតឃើញថា សូម្បីលោក ជា វិបុល ដែលត្រូវជាស្វាមី របស់អ្នកនាង គង់ សុជាតិ ក៏មានប្រជាប្រិយភាពមិនចាញ់គ្នា ប៉ុន្មានដែរ លើវិថីសិល្បៈ។

បើងាកទៅមើលការងារ នៅក្នុងសង្គមសិល្បៈវិញ ឃើញថាអ្នកទាំងពីរ មានភាពមមាញឹក ខ្លាំងមែនទែន មិនថា កម្មវិធីអាពាហ៍ពិពាហ៍ ឬតាម បណ្ដាការប្រគំតន្រ្តី ផ្សេងៗទេ តែងមានវត្តមានរបស់ អ្នកទាំងពីរជានិច្ច។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បន្ទាប់ពីទំនេរពីការងារសិល្បៈភ្លាម អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល បានដឹកនាំបុគ្គលិក​​​​​​​​​​​​​​​ជាច្រើននាក់ ចុះទៅកាត់សក់ដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ នៅក្នុងទីលាន ចាក់សំរាម។

ជាមួយគ្នានេះដែរ មានហ្វេនមិនតិចនោះទេ បាននិយាយសសើរ ក្រុម អ្នកនាង គង់ សុជាតិ និងលោក វិបុល​ ដែលមានទឹកចិត្តល្អ ជួយកាត់សក់ឲ្យបងប្អូន រស់នៅទីនោះ៕

តោះទៅទស្សនារួបភាពទាំងអស់គ្នាណា ៖ 

សកម្មភាពសប្បុរសធម៌
សកម្មភាពសប្បុរសធម៌
សកម្មភាពសប្បុរសធម៌
សកម្មភាពសប្បុរសធម៌
សកម្មភាពសប្បុរសធម៌
សកម្មភាពសប្បុរសធម៌
សកម្មភាពសប្បុរសធម៌

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល