អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Henrikh Mkhitaryan បាននិយាយថា ក្លិបរបស់គេកំពុងមានការកែប្រែវប្បធម៌ចាស់ៗស្ទើរតែទាំងស្រុង ចាប់តាំងតែពីលោក Unai Emery ចូលមកដឹកនាំក្រុមជំនួសលោក Arsene Wenger។

Henrikh Mkhitaryan
Henrikh Mkhitaryan

អតីតខ្សែបម្រើប្រយុទ្ធក្រុមបិសាចក្រហម Manchester United រូបនេះ ទើបតែផ្លាស់មកចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីខែ មករា ឆ្នាំ ២០១៨នេះតែប៉ុណ្ណោះ ដោយរូបគេអាចបង្ហាញខ្លួនឲ្យក្រុមថ្មីនេះបានចំនួន ២០ប្រកួតនិងស៊ុតបញ្ចូលទីបាន ៤គ្រាប់ ក្នុងនាមជាកីឡាករដែលត្រូវបាន ក្លិបម្ចាស់ជើងឯកក្របខណ្ឌ Premier League ដល់ទៅ២០សម័យកាលនេះ បានផ្លាស់ប្តូររូបគេជាមួយខ្សែប្រយុទ្ធ Alexis Sánchez។

យ៉ាងណាក្តី Mkhitaryan បាននិយាយប្រាប់អ្នកយកព័ត៌មានរបស់អង់គ្លេសមួយថា៖ « «វាមិនមែនជាការផ្លាស់ប្តូរអ្វីធំដុំនោះទេ វាគ្រាន់តែជាយុទ្ធសាស្រ្ដរបស់អ្នកចាត់ការទូទៅក្រុមតែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះខ្ញុំយល់ថា វប្បធម៌របស់ពួកយើងចាប់ផ្តើមផ្លាស់ប្តូរ មិនថាតែពេលនៅក្នុងក្រុមទេ សូម្បីពេលយើងចេញក្រៅម្តងៗក៏យើងមានការកែប្រែច្រើនណាស់ដែរ។ ឥឡូវនេះពួកយើងមានអ្នកគាំទ្រជាច្រើនដែលពួកគេចាប់ផ្តើមជឿជាក់លើពួកយើង ព្រោះថាពួកយើងបានលេងខុសពីលើកមុន»។

Henrikh Mkhitaryan
Henrikh Mkhitaryan

គួរឲ្យដឹងថា នៅពេលអ្នកសារព័ត៌មានព្យាយាមសាកសួរថា តើលោក Emery បានផ្លាស់ប្តូរអ្វីខ្លះក្នុងក្លិប, ខ្សែបម្រើ Henrikh Mkhitaryan បាននិយាយថា៖ «របៀបនៃការលេងបាល់ និងទស្សនវិទ្យានៃការលេងបាល់គឺមានការខុសគ្នាទាំងស្រុង។ លោកគ្រាន់តែកសាងមូលដ្ឋានគ្រឹះនៅក្នុងការលេងបាល់របស់ពួកយើង ដែលលោក Arsene Wenger បានបង្កើតឡើងអស់២២ ឆ្នាំរួចមកហើយ។ ដូច្នេះកីឡាករទាំងអស់ ក៏បានយល់ព្រមទទួលយកលក្ខខណ្ឌមួយនេះ ហើយជាលទ្ធផលទើបយើងអាចឈរនៅកន្លែងល្អមួយសម្រាប់រដូវកាលនេះ»៕

Henrikh Mkhitaryan និង Arsene Wenger
Unai Emery

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]