យោងទៅតាមសារព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថាកាលពីពេលថ្មីៗនេះ មានមនុស្ស២នាក់ពាក់សម្បកតួ តុក្កតា និងធ្វើសកម្មភាពស្រើបស្រាលនៅមុខ សាធារណៈជន។

យ៉ាងណាមិញ សម្រាប់សកម្មភាពទាំងនេះ ត្រូវបានសមាជិកនៃ ក្រុមពាក់ខ្លួនតុក្កតា នេះថតជាវីដេអូនិង បានបញ្ចូលទៅក្នុង YouTube បន្ថែមទៀត។ នៅក្នុងវីដេអូនេះ បានឆ្លុះបញ្ចាំងពី សកម្មភាពតុក្កតាទាំង២នេះ នៅក្នុងផ្សារទំនើប និងនៅស្ថានីយ៍រថភ្លើង ដោយរាំផង និង បង្ហាញសកម្មភាពស្រើបស្រាល ដែលទាក់ទងនឹងផ្លូវភេទថែមទៀត។

ទោះជាយ៉ាងណា វីដេអូនេះ ត្រូវបានគេនិយាយថា នេះមិនមែនជាការផ្សាយពាណិជ្ជកម្ម ផលិតផលអ្វីមួយនោះទេ តែអ្វីដែលសំខាន់សកម្មភាពទាំងនេះ អាចជះឥទ្ធិពល ដល់ក្មេងៗដែលបានមើល។

តើប្រិយមិត្ដយល់យ៉ាងណា? សូមទស្សនាវីដេអូទាំងអស់គ្នា៖





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]