កណ្ដាល ៖ បុរសវ័យចំណាស់មួយរូប បានស្លាប់យ៉ាងវេទនា នៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្ដដឹកទំនិញមួយគ្រឿង បាន ជ្រុលចង្កូតទៅបុករូបគាត់ ខណៈកំពុង ជិះម៉ូតូ តែម្នាក់ឯង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ៥២-៥៣ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ ។

សេចក្ដីរាយ ការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា លោកតាម លឹម សុខា ហៅ តាទ្រី អាយុ ៧៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវបានរថយន្ដដឹកទំនិញបុកគាត់ និងកិន បែកក្បាលខ្ទេច ស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ។

សេចក្ដីរាយការណ៍ បានបន្ដថា មុនពេល កើតហេតុ ខណៈដែលជនរងគ្រោះកំពុងជិះ ម៉ូតូរបស់ខ្លួន ម៉ាកសេដេ ប្រកាន់ស្ដាំដៃ ស្រាប់តែរថយន្ដហ្វុយហ្ស៊ូមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3340 ដែលដឹកទំនិញពេញក្នុងទិសដៅពី ភ្នំពេញទៅអ្នកលឿង បានវ៉ារថយន្ដមួយ គ្រឿងទៀត ហើយក៏ជ្រុល ចង្កូតបុកគាត់តែ ម្ដងទៅ។

ប្រភពបានបន្ដថា ក្រោយបង្កគ្រោះថ្នាក់ ចរាចរណ៍នេះ អ្នកបើកបររថយន្ដមិនបាន ឈប់នោះទេ គឺបើករត់ រហូតដល់អ្នកលឿង ត្រើយខាងលិច ហើយចតរថយន្ដចោល ដោយអុជធូប ដាក់នៅខាងមុខរថយន្ដ រួច គេចខ្លួនបាត់។ ក្រោយពិនិត្យឃើញថា រថយន្ដនេះ ជារថយន្ដបង្កហេតុ សមត្ថកិច្ចក៏ បាននាំយក ទៅរក្សា ទុក នៅអធិការដ្ឋាននគរ បាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយ។ រីឯសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ស្រីកា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]