ភ្នំពេញ៖ កាលពីពាក់កណ្តាលខែតុលាកន្លងទៅនេះ ក្រុមហ៊ុនសាមសុងបានដាក់បង្ហាញ បង្អួតសម្រស់រូបរាងដ៏គួរឲ្យទាក់ទាញរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន គឺ Galaxy A7 & A9 នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី។ 

គួររំលឹកដែរថា Galaxy A7 បានមកដល់កម្ពុជាហើយ ព្រមទាំងទទួលបានការគ្រាំទ្រខ្លាំងពីសំណាក់អតិថិជន។ នៅឡើយតែ Galaxy A9 ដែលមានកាមេរ៉ាខាងក្រោយរហូតដល់ទៅ ៤ គ្រាប់ បូកសមជាមួយរូបរាងយ៉ាងស្លីម ស្អាត ហើយមើលទៅកាលីប ទាន់សម័យ ស័ក្កិសមជាមួយអ្នកប្រើប្រាស់សម័យឌីជីថល ជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូបតែម្តង ព្រោះថាសមត្ថភាពរបស់វាប្រៀបបានដូចជាអ្នកកំពុងមានកាម៉េរាមួយដ៏ឆ្នើមនៅក្នុងដៃចឹងដែរ។

ការទន្ទឹមរងចាំរបស់អតិថិជន ដែលជាហ្វែនស្មាតហ្វូនត្រកូល Galaxy A ទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីសន្លាងមួយទៀតក្នុងពេលឆាប់ៗ! Galaxy A9 នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជានៅខែវិច្ឆិកានេះហើយ ដែលអមជាមួយសមត្ថភាពអស្ចារ្យជាច្រើនដ៏ទាក់ទាញ បើតាមប្រភពព័ត៌មាន ដែលទទួលបានពីក្រុមហ៊ុនសាមសុង ។

ចឹងរង់ចាំមើលទាំងអស់គ្នាពីសមត្ថភាព និងភាពអស្ចារ្យដែលត្រកូល Galaxy Aមួយនេះនឹងបង្ហាញជូនដល់ហ្វេនទាំងអស់នៅក្នុងខែនេះ៕  

សាមសុង Galaxy A9 2018
សាមសុង Galaxy A9 2018
សាមសុង Galaxy A9 2018

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]