ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងហើយថា ពិធីការិនីដ៏ក្រមិចក្រមើមគួរឲ្យស្រលាញ់ កញ្ញាសុភក្រ័ កុសុម៉ា កំពុងតែមានហាងឆេងខ្ពស់ នៅក្នុងការងារសិល្បៈច្រើនមិនធម្មតា រកពេលសឹងសម្រាកមិនចង់បាន។

តែទោះបីជាមានភាពមមាញឹក នៅក្នុងការរកប្រាក់យ៉ាងណាក្តី តារាស្រីរូបនេះ ក៏មិនភ្លេចធ្វើឲ្យអ្នកមានគុណរបស់ខ្លួនសប្បាយចិត្ត ក៏ដូចជាផ្តល់នូវសុភមង្គល និងស្នាមញញឹមដល់ពួកគាត់ផងដែរ។ ជាក់ស្តែង កាលពីម្សិលមិញនេះ នាងក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ក្រោយបានឃើញទង្វើដ៏ល្អ ដែលបានធ្វើដាក់ម្តាយរបស់ខ្លួន។

ដោយក្នុងនោះនាង បានធ្វើការSurprise ជាមួយនឹងកាដូចិញ្ចៀនពេជ្រមួយវង់ ដ៏មានតម្លៃ នៅក្នុងបន្ទប់របស់ម្តាយ ធ្វើឲ្យគាត់រំភើបខ្លាំងរកពាក្យនិយាយមិនចេញ ដោយមានតែស្នាមញញឹម និងការសើចក្អាកក្អាយនៅពេលដែល បានទទួលរបស់ដ៏មានតម្លៃមួយនេះពីកូនស្រីជាទីស្រលាញ់របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ម្តាយរបស់នាងក៏បានធ្វើ់ឲ្យមហាជនចាប់អារម្មណ៍ទៅលើ អត្តចរិតគឺដូចគ្នាជាមួយនឹងកូនស្រីតែម្តង។

ទង្វើរបស់នាងបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ ជាពិសេសអ្នកមានគុណរបស់នាងសប្បាយចិត្ត យ៉ាងខ្លាំង រីឯអ្នកគាំទ្រក៏បានសរសើរដល់នាងគ្រប់គ្នា ដែលទោះបីជាបច្ចុប្បន្នមានភាពមមាញឹកយ៉ាងណាក្តី នាងនៅតែមានពេលវេលាសម្រាប់អ្នកម្តាយជាទីស្រលាញ់ជានិច្ច៕

សូមទស្សនាវីដអូសកម្មភាព តារារូបនេះធ្វើការ Surprise ជូនម្តាយនាងខាងក្រោមនេះ៖   

កញ្ញាសុភក្រ័ កុសុម៉ា
កញ្ញាសុភក្រ័ កុសុម៉ា
សុភក្រ័ កុសុម៉ា គ្រួសារ
សុភក្រ័ កុសុម៉ា និងម្តាយ
សុភក្រ័ កុសុម៉ា និងគ្រួសារ
ម្តាយ កុសុម៉ា រំភើបពេលឃើញកាដូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា