អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បានសម្រេចផ្តល់កុងត្រាថ្មីដល់លោក Santiago Solari ចំនួន ៣រដូវកាលដោយគិតចាប់ពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០២១។

Santiago Solari

អតីតគ្រូបណ្ដោះអាសន្នរបស់ក្រុម Real Madrid រូបនេះ បានដឹកនាំកូនក្រុមរបស់លោកឲ្យឈ្នះការប្រកួត ៤លើកជាប់ៗគ្នាពោលគឺតាំងតែពីលោកចូលកាន់ដំណែងជាគ្រូបណ្ដោះអាសន្នជំនួស លោក Julen Lopetegui ដែលត្រូវបានក្លិបបណ្ដេញចេញរួចមក។

យ៉ាងណាមិញ គ្រូបង្វឹកវ័យ ៤២រូបនេះត្រូវបានក្លិបម្ចាស់ជើងឯកក្របខណ្ឌ Champions League ចំនួន១៣ សម័យកាលសម្រេចតែងតាំងលោកឲ្យក្លាយទៅជាគ្រូបង្វឹកក្រុមយក្សអេស្ប៉ាញមួយនេះ ដោយគិតចាប់ពីឆ្នាំ ២០១៨រហូតដល់ឆ្នាំ ២០២១ ហើយក៏មាការអនុម័តចេញពីសហព័ន្ធបាល់ទាត់របស់ប្រទេសអេស្ប៉ាញផងដែរ។

Santiago Solari
Julen Lopetegui
Santiago Solari

គួររម្លឹកថា លោក Santiago Solari ក៏ធ្លាប់ជាកីឡាកររបស់ក្រុម Real Madrid ផងដែរមុននឹងលោកអាចចូលមកកាន់ដំណែងដំបូងបង្អស់ ជាគ្រូបង្វឹកក្រុមយុវជនថ្នាល់របស់ក្រុម Real Madrid B នៅក្នុងឆ្នាំ ២០១៣-២០១៦ ដោយឡែកក្រោយពេលដែលក្រុមឈុតធំបានបណ្ដេញលោក Lopetegui រួចមកពួកគេក៏សម្រេចតែងតាំងលោកឲ្យធ្វើជាគ្រូបណ្ដោះអាសន្ន ហើយលោកពិតជាមិនអន់នោះទេដោយជួយឲ្យក្រុម Real យកឈ្នះដល់ទៅ៤ប្រកួតជាប់ៗ៕

Santiago Solari
Santiago Solari

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]