(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹង ពីការប្រារព្ធពិធីសូត្រមន្ត និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុលើអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ ដែលបានស្លាប់ដោយសារការរត់ជាន់គ្នា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងទៅ។

យោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន​ Fresh News ទទួលបាន​ បានឲ្យដឹងថា ពិធីនេះនឹងប្រព្រឹត្តទៅវេលាម៉ោង៧៖០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ដោយមានពិធីសូត្រមន្ត នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ​ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជនរងគ្រោះ ដែលបានបាត់បង់អាយុជីវិតក្នុងហេតុការណ៍ខាងលើ។

សូមជម្រាបថា​ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុរត់ជាន់គ្នា នៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស៣៥៣នាក់បាត់បង់ជីវិត និងជាង៧០០នាក់ទៀតបានរងរបួស៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]