អូស្រា្តលី៖ បើទោះបីជា តារាសម្តែងស្រី គឹម លីហ្សា បានចាកចេញពីពិភពសិល្បៈ ទៅរស់នៅជាមួយនឹងស្វាមី នៅឯអូស្រ្តាលី ក៏ដោយ តែរូបនាងនៅតែ មានប្រជាប្រិយភាពដដែល ពីសំណាក់មហាជន។

ជាក់ស្តែង កាលពីម្សិលមិញនេះដែរ អតីតតារាស្រីរូបនេះ ក៏បានបង្ហាញនូវរូបថតជាច្រើនសន្លឹក ជាមួយនឹងគ្រួសារ នៅមាត់សមុទ្រ។ ហើយជាពិសេស លើកនេះ នាង ក៏បានលេងស្ទីលយ៉ាងប្លែក ដែលនាងបានស្លៀកឈុតស៊ិចស៊ី បែបអាវក្នុងពណ៌ស្រស់ឆើត។

គួរបញ្ជាក់ផងដែរថា តាំងពី គឹម លីហ្សា សម្រាលកូនមក គឺនាងមិនសូវលេងខ្លួន ស៊ីអារម្មណ៍ប៉ុន្មានទេ ដោយនាងងាកមកធ្វើខ្លួនបែបសុភាពៗវិញ ឲ្យសាកសមនឹង អ្នកម្តាយមួយរូប គឺទើបតែពេលនេះទេ ដែលរូបនាង បានបញ្ចេញភាពស៊ិចស៊ី យ៉ាងដូច្នោះដែរ៕

គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]