ភ្នំពេញ៖ នាថ្ងៃទី ៩ ខែ វិច្ឆិកា កន្លងទៅនេះ​ ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd បានរៀបចំកម្មវិធីសិក្ខាសាលា ”យល់ដឹងពីជំងឺភ្នែកស្ងួត” នៅផ្សារទំនើប Aeon សែនសុខ។​ បើតាមប្រសាសន៍លោកចាប ឆៃ ហ៊ាង ប្រធានគ្រប់គ្រងការិយាល័យភ្នំពេញ បានអោយដឹងថា ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនផលិត និង ចែកចាយផលិតផលថ្នាំបន្តក់ភ្នែក V.Rohto Dry Eye , New V.Rohto , V.Rohto Cool ដែលតែងតែយកចិត្តទុកដាក់លើការថែរក្សាសុខភាពភ្នែករបស់ប្រជាពលរដ្ឋ ដោយក្រុមហ៊ុនតែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពីការថែរក្សាភ្នែកនៅតាម បណ្តាសាកលវិទ្យាល័យនានាទូទាំងទីក្រុងភ្នំពេញ និងតាម​បណា្តខេត្តនានា ដើម្បីផ្តល់ជូននូវចំនេះដឹងស្តីពីការថែរក្សាភ្នែក វិធីការពារភ្នែក ។

កម្មវិធីសិក្ខាសាលា ”យល់ដឹងពីជំងឺភ្នែកស្ងួត”

សំរាប់ឆ្នាំ2018នេះ ក្រុមហ៊ុនបាននៅតែបន្តការរៀបចំកម្មវិធីពិសេសៗ ដោយមានការចូលរួមពីសំណាក់ តារាកិតិ្តយល កញ្ញា សុភ័ក្រ កុសុម៉ា ដែលជាអ្នកតំណាងឲ្យផលិតផល V.Rohto DRYEYE និង​ ពិធីការិនី កញ្ញា DJ NaNa ព្រមទាំងចូលរួមដោយលោក វាគ្មិន លោកវេជ្ជបណ្ឌិត ជា អាង ឯកទេសចក្ខុរោគ ដើម្បីបន្ថែមនូវចំនេះដឹងនិងបទពិសោធន៏ ដល់ប្រជាពលរដ្ឋដើម្បីអោយដឹងកាន់តែច្បាស់ពីរបៀបថែរក្សាភ្នែក វិធីការពារភ្នែក ដើម្បីទទួលបាននូវសុខភាពភ្នែកល្អ។
 គួររំលឹកផងដែលថាក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd នៅក្នុងឆ្នំា២០១៨នេះបានរៀបចំកម្មវិធីសិក្ខាសាលាចំនួន៣ដង ដែលកន្លងមកយើងរៀបចំឡើងនៅ AEON 1។

ជាផ្លែផ្កាកម្មវិធី ”យល់ដឹងពីជំងឺភ្នែកស្ងួត” ទទួលបានការចាប់អារម្មណ៍ចូលរួមទទួលយកចំនេះដឹងពីសុខភាពភ្នែក ការពិនិត្យភ្នែកដោយឥតគិតថ្លៃ ការលេងល្បែកកំសាន្តផ្សេងៗ យ៉ាងច្រើនពីអតិថិជនព្រមទំាងប្រិយមិត្តដែលគាំទ្រកម្មវិធី និងផលិតផលរបស់ ថ្នំាបន្តក់ភ្នែក V.Rohto DRYEYE ។

ក្រុមហ៊ុន មានមោទនភាពយ៉ាងខ្លាំងហើយសន្យាថានឹងនាំមកនូវកម្មវិធីល្អៗ ដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា នៅកម្មវិធីក្រោយៗទៀត។

សំរាប់ពត៏មានបន្ថែម សូមចូលទៅទំព័រហ្វេបុក V.Rohto Cambodia

កម្មវិធីសិក្ខាសាលា ”យល់ដឹងពីជំងឺភ្នែកស្ងួត”
កម្មវិធីសិក្ខាសាលា ”យល់ដឹងពីជំងឺភ្នែកស្ងួត”
កម្មវិធីសិក្ខាសាលា ”យល់ដឹងពីជំងឺភ្នែកស្ងួត”
កម្មវិធីសិក្ខាសាលា ”យល់ដឹងពីជំងឺភ្នែកស្ងួត”
កម្មវិធីសិក្ខាសាលា ”យល់ដឹងពីជំងឺភ្នែកស្ងួត”
កម្មវិធីសិក្ខាសាលា ”យល់ដឹងពីជំងឺភ្នែកស្ងួត”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]