អង់គ្លេស៖ ដោយសារតែ អតីតកាលនៅជាប់ដិតដាម និងជាមនុស្សស្រីម្នាក់ ដែលស្រលាញ់ចូលចិត្តរឿងប្រភេទបែបព្រេងនិទាន ទីបំផុតបានជំរុញចិត្តឲ្យនារីស្រស់ស្អាតម្នាក់ បានព្យាយាមរក្សាសក់បានយ៉ាងវែងអន្លាយ ប្រវែងជិត២ម៉ែត្រ ដូចព្រះនាងក្នុងរឿងព្រេងនិទាន Rapunzel

នារីសក់វែង នាង Frankie Chuney

Frankie Chuney មានអាយុ ៣២ឆ្នាំ មកពីទីក្រុង Brighton ចក្រភពអង់គ្លេស ត្រូវបានគេស្គាល់ថា ជានារីម្នាក់ដែលមានសក់វែងស្ទើរអូសដី រហូតដល់ទៅ ៦ហ្វីត (ប្រហែល ១,៨ម៉ែត្រ) ប៉ុន្តែជារឿងដ៏ភ្ញាក់ផ្អើល ដែលនាងបានបង្ហើបប្រាប់ ពីការថែរក្សាសក់ឲ្យបានវែងនេះ ដោយមិនខ្ចីកក់សក់ជិត២០ឆ្នាំ។

តាមការពន្យល់ប្រាប់ពី Frankie បានឲ្យដឹងថា នាងឈប់កក់សក់តាំងតែពីនាងអាយុ១៣ឆ្នាំមកម៉្លេះ ព្រោះតែហេតុផលថា នាងស្អប់វា និងពិតជាធុញទ្រាន់នឹងវាខ្លាំងណាស់។ ហើយនៅពេលដែលនាងចូលដល់អាយុ ១៨ឆ្នាំ នាងក៏បញ្ឈប់ការកាត់សក់ជារៀងរហូត និងមកទល់ពេលបច្ចុប្បន្ននេះតែម្តង។

នារីសក់វែង នាង Frankie Chuney

ជាក់ស្តែង អ្វីដែលនាងអាចធ្វើបាន តាមរយៈការថែរក្សាសក់ឲ្យបានវែងអន្លាយនេះ គឺនាងគ្រាន់តែព្យាយាមនៅក្នុងការសិតវាតែប៉ុណ្ណោះ និងជារៀងរាល់ថ្ងៃ បើទោះបីជាវារៀងចំណាយពេលយូរបន្តិចក្តី តែវាគ្រាន់បើជាងនាងត្រូវមកចំណាយពេលកក់លាង និងសម្ងួតឲ្យស្ងួតរាប់ម៉ោង។

វិចិត្រករស្រី នាង Frankie បានឲ្យដឹងទៀតថា អ្វីដែលជំរុញចិត្តនាងទៀតនោះ គឺកាលនៅពីក្មេងនាងពិតជាស្រលាញ់ចូលចិត្តតួអង្គស្រី (ឬព្រះនាង ដូចជា Rapunzel ជាដើម) នៅក្នុងសៀវភៅរឿងព្រេងនិទានជាខ្លាំង។

ដោយឡែកមួយទៀតនោះ គឺកាលនៅពីក្មេងមានថ្ងៃមួយពេលទៅសាលា នាងនិងមិត្តភក្តិបានយកកន្រ្តៃមកលេង រហូតលេងចុះលេងឡើងក៏ជ្រុលកាត់សក់ខ្លួនឡើងខូចខ្ទេចខ្ទី ហើយនៅពេលដែលត្រលប់មកផ្ទះវិញ សូម្បីតែម្តាយរបស់នាងក៏តក់ស្លុតនឹងនាងផងដែរ។ ទើបក្រោយមកនាងស្បថថា និងលែងកាត់សក់ជារៀងរហូត ពោលគឺត្រូវតែរក្សាសក់ឲ្យបានវែងបំផុតតាមតែនាងអាចធ្វើបាន។

នារីសក់វែង នាង Frankie Chuney

យ៉ាងណាមិញ សម្រាប់រឿងដែលនាងមិនដែលកក់សក់ រហូតមកទល់ឥឡូវរយៈពេលជិត ២០ឆ្នាំមកនេះ អាចនិយាយបានថា មកពីនាងខ្លួនឯងធុញទ្រាន់នឹងធ្វើវា និងម្យ៉ាងទៀតនោះ នាងទទួលបានយោបល់ពីចាស់ៗ ដែលជាមិត្តភក្តិរបស់ម្តាយនាង ដោយពុំឲ្យនាងកក់លាងសម្អាតសក់ ជាមួយនឹងហេតុផលជាច្រើន ព្រោះតែពួកគាត់គិតថាវាងាយនឹងធ្វើឲ្យសក់ខូច។

Frankie និយាយថា នៅពេលនាងអាយុ ១៣ឆ្នាំ សក់នាងដុះបានប្រហែលត្រឹមចង្កេះ ហើយវាពិតជាធ្ងន់ និងក្រាស់ខ្លាំងណាស់ ដោយសារតែនាងមិនដែលកក់វា ព្រោះថាវាពិតជាលំបាកក្នុងការកក់លាងម្តងៗ និងសម្ងួតឲ្យស្ងួតវិញ។ ដូច្នេះរាល់ពេលងូតទឹក ឬធ្វើអ្វីផ្សេងៗនោះ Frankie តែងតែមូលសក់របស់នាងមួយកណ្ដុប ហើយយកម្ជុល (ឈើ) សម្រាប់ចាក់ត្បាញមួក/អាវ ដើម្បីយកមកចាក់ខ្ទាស់សក់របស់នាងកុំឲ្យធ្លាក់។

នារីសក់វែង នាង Frankie Chuney

Frankie ថា អ្នកផ្សេងក៏ឆ្ងល់ពីនាងដូចគ្នា ដែលកោតចេះទុកសក់វែងបានដូច្នេះ ទាំងពុំមានថែរក្សាកក់លាងសម្អាត ឬប្រើផលិតផលបំប៉នដល់សរសៃសក់។ ផ្ទុយទៅវិញ សម្រាប់ Frankie ដូចអ្វីដែលនាងបានលើកឡើងយ៉ាងដូច្នេះ គឺនាងមិនសូវជាយកចិត្តទុកដាក់ជាមួយនឹងសក់របស់នាងនោះទេ បើនិយាយឲ្យស្រួលស្តាប់ គឺទុកឲ្យវាដុះទៅតាមដំណើររបស់វា ដោយនាងចាំតែសិតៗតែប៉ុណ្ណោះ។

ដោយឡែក សម្រាប់អ្នកស្រី Xen ជាម្តាយរបស់ Frankie ក៏បាននិយាយដែរថា រូបគាត់ពិតជាមិនជំទាស់នឹងកូនស្រីនូវអ្វីដែលនាងចង់ធ្វើនោះទេ។ ព្រោះថាកូនស្រីរបស់អ្នកស្រី នាងពិតជាស្រលាញ់សក់វែង និងចូលចិត្តលេងជាមួយវាជាខ្លាំង។

ទស្សនារូបភាព និងវីដេអូខាងក្រោម៖  

នារីសក់វែង នាង Frankie Chuney
នារីសក់វែង នាង Frankie Chuney
នារីសក់វែង នាង Frankie Chuney
នារីសក់វែង នាង Frankie Chuney
នារីសក់វែង នាង Frankie Chuney
នារីសក់វែង នាង Frankie Chuney
នារីសក់វែង នាង Frankie Chuney
Rapunzel
Rapunzel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]