ភ្នំពេញ៖ ជាង ២៥ ឆ្នាំហើយ ដែល Jotun គឺជាម៉ាកដែលពេញនិយមសម្រាប់ស្ថាបត្យករ និងអ្នករចនាដែលស្វែងរកថ្នាំលាប ដែលអាចផ្តល់នូវគុណភាពពណ៌ ដែលអាចធន់បានជាមួយគ្រប់អាកាសធាតុ។ គុណភាពរបស់ថ្នាំលាប Jotun បានធ្វើអោយយើងក្លាយជាជម្រើសនៃផលិតផលសម្រាប់សកលលោកចាប់តាំងពីអគារ Eiffel Tower រហូតដល់អគារ Burj Khalifa ឬកន្លែងណា ដែលត្រូវការរក្សាផ្នែកខាងក្រៅឱ្យស្រស់ស្អាត។

សូមអរគុណទៅដល់ការសម្ពោធ Jotashield AntiFade Colours ថ្មីដោយ Jotun ម្ចាស់ផ្ទះអាចរីករាយនឹងប្រសិទ្ធភាពនៃ Jotashield ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ ពីអាកាសធាតុធម្មជាតិ និងរក្សាផ្ទះរបស់ពួកគេឱ្យនៅតែស្រស់ស្អាតបានយូរ។

Jotashield បានចេញលក់ក្នុងអាស៊ីអាគ្នេយ៍ជាង ២៥ ឆ្នាំមកហើយ និងទទួលបានកេរ្តិ៍ឈ្មោះល្អ ក្នុងការផ្តល់នូវផលិតផលដែលមានគុណភាព។ ឆ្នាំ ២០១២ Jotashield បានសម្ពោធម្តងទៀតជាមួយនឹងគំនិតតែមួយគត់ ដើម្បីផ្តល់នូវគុណភាពពណ៌ និងបានបង្ហាញថាជាជោគជ័យដ៏អស្ចារ្យជាមួយនឹងការលក់អស់ ជាង ៥០ លានលីត្រដែលធ្វើឱ្យវាក្លាយជាថ្នាំលាប ដែលលក់ដាច់ជាងគេរបស់ Jotun ដល់បច្ចុប្បន្ន។

ពិធីសម្ពោធផលិតផល Jotashield AntiFade Colours

បង្កើនភាពធន់ដើម្បីវិស្វករ

ឆ្នាំនេះ អ្នកជំនាញរបស់ថ្នាំលាប Jotun បានបញ្ចេញនូវផលិតផល Jotashield AntiFade Colours ដែលបានកែប្រែថ្មី ដែលរចនាឡើងដើម្បីផ្តល់ពណ៌យូរអង្វែងដល់ផ្ទះ និងអគារនៅជុំវិញពិភពលោក។ រូបមន្តថ្មីដើម្បីបញ្ជាក់ថាគុណភាពរបស់វាកាន់តែប្រសើរជាងមុន Jotashield AntiFade Colours ផ្តល់នូវបច្ចេកវិទ្យា Jotun Pigment Technology ដើម្បីផ្តល់នូវ:

• ពណ៌ជាប់បានយូរជាងមុន - មេពណ៌គុណភាពខ្ពស់ដើម្បីធានាថាពណ៌ស្រស់ស្អាតរយៈពេលយ៉ាងតិច ៨ ឆ្នាំ
• ការពារកាំរស្មី UV ខ្ពស់ - អាចទប់ទល់នឹងការធ្វើតេស្ត QUV ដែលត្រូវបានពន្លឿនអោយដូចនឹងធម្មជាតិ បានរហូតដល់ ៣,០០០ ម៉ោង
• ការពារស្នាមដាមទឹក - ផ្ទៃរលោង ស្អាត ដោយគ្មានស្នាមរលក
• គ្រប់គ្រងសីតុណ្ហភាព - ផ្ទៃជញ្ជាំងធ្វើចំណាំងផ្លាតជាមួយនឹងពន្លឺព្រះអាទិត្យ ការពារការកើនឡើងកម្តៅក្នុងផ្ទះ

លក្ខណៈសម្បត្តិនីមួយៗខាងលើ ត្រូវបានសាកល្បង និងត្រូវបានបញ្ជាក់ដោយស្ថាប័នខាងក្រៅស្របតាមស្តង់ដារអន្តរជាតិ។ ថ្នាំលាប Jotashield AntiFade Colours ថ្មីផលិតឡើងស្របតាមគោលការណ៍ការពារបរិស្ថាន (LEED) ផងដែរ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរ៍ភាព និងម្ចាស់ផ្ទះដែលយល់ដឹងអំពីបរិស្ថាន។

ការធ្វើតេស្តយ៉ាងហ្មត់ចត់ និងដោយឯករាជ្យដើម្បីធានាថាពណ៌របស់វាមានភាពធន់បើទោះជាប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ទឹក សីតុណ្ហភាព ភាពកខ្វក់ ស្លែ និងផ្សិតក៏ដោយ។ Jotashield មិនត្រឹមតែក្លាយទៅជាផលិតផលនាំមុខលើទីផ្សារដោយសារភាពជឿជាក់ និងអាយុវែងរបស់វាទេ ប៉ុន្តែវាក៏ដោយសារតែជម្រើសនៃពណ៌ផងដែរ។

សម្រាប់ពណ៌មានបន្ថែមអំពី Jotashield AntiFade Colours សូមទំនាក់ទំនងមកកាន់ អ៊ឹង មួយសៀម ទូរស័ព្ទលេខ 098 636 866 រឺអ៊ីម៉ែល [email protected]

ពិធីសម្ពោធផលិតផល Jotashield AntiFade Colours
ពិធីសម្ពោធផលិតផល Jotashield AntiFade Colours

អំពី Jotun

បានបង្កើតឡើងនៅឆ្នាំ 1926 នៅ Sandefjord ភាគអាគ្នេយ៍នៃប្រទេសន័រវែស Jotunគឺជាក្រុមហ៊ុនថ្នាំលាបដ៏ធំបំផុតមួយរបស់ពិភពលោកដែលបានលាបនៅលើជញ្ជាំងខាងក្នុងនិងក្រៅនៅជាង 100 ប្រទេសជុំវិញពិភពលោក។ ជាមួយនឹងប្រពៃណីដ៏យូរលង់នៃការស្រាវជ្រាវនិងការច្នៃប្រឌិតពណ៌ Jotun ត្រូវបានគេស្គាល់ថាជាភាពស្រស់ស្អាត ការការពារ និងភាពធន់នៃថ្នាំលាបដែលបានផ្តល់ជូន - ដូច្នេះហើយបានជាវាបានក្លាយទៅជាម៉ាកថ្នាំលាបនៃជម្រើសសម្រាប់អគារសំខាន់ៗជាច្រើនរបស់ពិភពលោក។ ជាច្រើនឆ្នាំមកហើយដែល Jotunបានលាបអគារ Eiffel Tower អគារភ្លោះ Petronas Tower អគារ Burj Khalifa និងអគារជាច្រើនដ៏ទៃទៀត។ ក្នុងនាមជាក្រុមហ៊ុនធំមួយរបស់ប្រទេសនេះ (ដោយធម្មជាតិនិងដោយឈ្មោះនៅក្នុងទេវកថា Norse jötunn គឺជាពូជរបស់មហាយក្សមួយ) ក្រុមហ៊ុននេះបានចូលរួមយ៉ាងសកម្មជាមួយនឹងការច្នៃប្រឌិតរបស់ន័រវែសនិងមានតួនាទីឈានមុខគេនៅក្នុងការរចនានិងព្រឹត្តិការណ៍ការតាំងពិព័រណ៍នៅទូទាំងពិភពលោក។

jotun.com 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]