អង់គ្លេស៖ គ្រូបង្វឹកក្រុមមេឃខៀវ Manchester City លោក Pep Guardiola អាច​នឹង​ត្រូវពិន័យ​ពី​សហព័ន្ធ​បាល់ទាត់របស់អង់គ្លេសដែលហៅកាត់ (FA) ដោយ​សារលោក​បាន​និយាយ​ចំៗអំពី​អាជ្ញា​កណ្ដាល​ Anthony Taylor មុន​ការ​ប្រកួត​ជា​មួយ​ក្លិបបិសាចក្រហម Manchester United កាល​ពី​ថ្ងៃ អាទិត្យ កន្លងទៅ។

Pep Guardiola
Anthony Taylor

នៅមុនការប្រកួតចាប់ផ្ដើម អតីតគ្រូបង្វឹកក្លិប Bayern Munich រូបនេះបាន​និយាយ​រៀបរាប់អំពីប្រវត្តិរបស់​អាជ្ញា​កណ្ដាល​ Taylor យ៉ាងច្រើនហូរហែរដោយនៅក្នុងនោះក៏មានពាក្យលាយលំយ៉ាងច្រើនដែលប៉ះពាល់កិត្តិយសរបស់​មន្ត្រីអាជ្ញាកណ្ដាល ផងដែរ។

លោក​ Guardiola បាន​និយាយ​ប្រាប់អ្នកយកព័ត៌មានថា៖ «លោក Taylor គឺជាមនុស្សដែលមានប្រភពមកពីទីក្រុង Manchester ប៉៉ុន្តែគ្មានអ្នកណាគាំទ្រលោកទេពេលកាត់សេចក្តីការប្រកួតម្ដងៗ។ តែខ្ញុំគិតថាលោកនឹងកាត់សេចក្តីការប្រកួតនេះដោយយុត្តិធម៌ទៅចុះ ពីព្រោះមិនមែនមានតែអ្នកគាំទ្រនៅប្រទេសអង់គ្លេសប៉ុណ្ណោះទេ ដែលតាមដានការប្រកួត ដូច្នេះបើសិនជាលោកកាត់សេចក្តីខុសត្រង់ចំណុចណាមួយនោះ គឺមុខជា Man City យ៉ាប់ជាក់ជាមិនខាន»។

Pep Guardiola
Anthony Taylor

គួរឲ្យដឹងថា គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ក៏ធ្លាប់ត្រូវ​បាន​ FA ពិន័យ​ជា​ប្រាក់ចំនួន ៥មុឺនផោន​រួចមកហើយ នៅពេលដែលលោកបានប្រើទង្វើ​មិន​សមរម្យដាក់មន្រ្ដីអាជ្ញា​កណ្ដាល Taylor អំឡុងការ​ប្រកួត​ដែល​ក្រុមរបស់លោកបានត្រឹមស្មើគ្នាជាមួយក្រុម Liverpool ដោយលទ្ធផល​ ០-០នៅក្នុងទឹកដី Anfield កាល​ពី​ខែ ​តុលា​ ឆ្នាំ ២០១៦ កន្លងទៅ។ ដោយឡែកចំពោះករណីលោក Pep Guardiola វិញលោកអាចនឹងត្រូវពិន័យធ្ងន់ជាងនេះ ប៉ុន្តែ FA រងចាំឲ្យលោកធ្វើបកស្រាយឲ្យបានមុនថ្ងៃ ព្រហស្បតិ៍ ម៉ោង ៦ល្ងាច៕

Pep Guardiola
Pep Guardiola

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]