ភ្នំពេញ៖ ជាធម្មតាមនុស្សដែលទើបនឹងមករស់នៅរាជធានីភ្នំពេញ គាត់តែងជួបបញ្ហាខ្លះដូចជាមិនសូវស្គាល់ច្បាស់អំពីភូមិសាស្រ្ត ជាពិសេសទីកន្លែងដែលមានលក់ម្ហូបឆ្ងាញ់ៗ ជាមួយនឹងតម្លៃសមរម្យ និងជាទីកន្លែងដែលគេពេញនិយម។

រូបតំណាងអ្នករស់នៅទីក្រុងភ្នំពេញ

ដូច្នោះកម្មវិធី «ដូចចិត្ត» បានប្រមូលយកទីតាំង ដែលមានលក់ម្ហូបឆ្ងាញ់ៗ ហើយល្បីនៅក្នុងខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញ ចូលក្នុង Website នេះទាំងអស់ ដើម្បីអាចជួយសម្រួលដល់បញ្ហា ដែលពិបាកក្នុងការស្វែងរកម្ហូប ដែលចង់ពិសាទាំងពេលព្រឹក និងពេលយប់។ 

Website នេះសម្រាប់មនុស្ស ដែលទើបមករស់នៅទីក្រុងភ្នំពេញថ្មីៗ គឺជាជម្រើសដ៏ល្អបំផុត។ ស្គាល់ Website នេះប្រៀបដូចជាយើងបានរស់នៅទីក្រុងភ្នំពេញយូរឆ្នាំដូចគេដែរ ព្រោះទីកន្លែងដែលអ្នកទីក្រុងស្គាល់ យើងអ្នកទើបមករស់នៅថ្មីក៏ស្គាល់ដូចគេទាំងអស់។

កម្មវិធីនេះមានមុខងារ ៤ ដូចជា៖
១. ម្ហូបឆ្ងាញ់លាក់មុខ គឺ ប្រមូលយកទីតាំងដែលលក់ម្ហូបឆ្ងាញ់ៗ ហើយជាទីកន្លែងដែលមនុស្សគ្រប់គ្នាឧស្សាហ៍ទៅ
២. អាហារពេលព្រឹក គឺ សម្បូរដោយអាហារពេលព្រឹក ដែលគេនិយម
៣. អាហារពេលរាត្រី គឺ ប្រជុំដោយទីតាំងលក់ម្ហូបដាច់យប់
៤. ភោជនីដ្ឋានផ្គាប់ចិត្ត គឺ ហាងដែលមានឯកទេសម្ហូបដូចជា ស៊ុប សាច់អាំង គ្រឿងសមុទ្រ Buffet ។
• Website : http://dochjit.com/ 
• អាចទាញយក App ពី Google play store : dochjit app ៕

វេបសាយដូចចិត្ត
វេបសាយដូចចិត្ត
វេបសាយដូចចិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]