ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា លោកគ្រូ នូ ស៊ិប ដែលជាអ្នកសិល្បៈករជើងចាស់ដ៏ល្បីមួយរូប បានធ្លាក់ខ្លួនឈឺធ្ងន់សម្រាកនឹងកន្ទេល ទាំងដែលមានជីវភាពក្រីក្រលំបាក គ្មានសូម្បីតែផ្ទះរស់នៅផ្ទាល់ខ្លួន។

ជាមួយនឹងភាពទុក្ខលំបាកមួយនេះ បានធ្វើឲ្យអ្នកសិល្បៈមួយចំនួន ក៏ដូចជាមហាជនជាច្រើន ពិតជាអាណិតដល់រូបលោកជាខ្លាំង ថែមទាំងបាននាំគ្នាពាំនាំ ជាមួយនឹងអំណោយខ្លះៗ ដើម្បីជួយសម្រួលភាពលំបាកដល់លោកតាមួយគ្រា។

តែមកទល់នឹងពេលនេះ ស្ថានភាពជំងឺរបស់លោកតា ហាក់ដូចជាមិនបានធូរស្បើយបន្តិចសោះឡើយ ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ ក៏មានគណនីហ្វេសប៊ុកមួយ បានបង្ហាញនូវរូបភាព ស្ថានភាពរបស់លោក ដែលកំពុងតែឈឺធ្ងន់ សម្រាកនឹងកន្ទេល យ៉ាងគួរឲ្យបារម្ភជាងមុនទៅទៀត។

ទន្ទឹមនឹងនេះដែរ មហាជនពិតជាអាណិតដល់លោកតាយ៉ាងខ្លាំង ដែលជីវភាពកំពុងតែពិបាកទៅហើយ ពេលនេះក៏ត្រូវធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ទៀត។ មិនត្រឹមតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្រមានតែចូលរួមជូនពរ ឲ្យលោករួចផុតពីជំងឺទាំងនេះផងដែរ៕

លោកគ្រូ នូ ស៊ិប
លោកគ្រូ នូ ស៊ិប
លោកគ្រូ នូ ស៊ិប
លោកគ្រូ នូ ស៊ិប
លោកគ្រូ នូ ស៊ិប
ស្ថានភាពលោកគ្រូ នូ ស៊ិប ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]