ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហោះនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនរបស់គេថា «ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជាប់ជម្រើសជាតិទេ»។

ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

ស្របពេលដែល ក្រុមជម្រើសជាតិកម្ពុជា បានភ្លាត់ចាញ់ការប្រកួតទី២ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា យ៉ាងចាស់ដៃដោយលទ្ធផល ៤-១រួចមក ខ្សែប្រយុទ្ធក្រុមបឹងកេតរូបនេះ បានបង្ហើរពាក្យ១ឃ្លា​ខាង​លើ​នេះដែលធ្វើឲ្យគាំទ្រ​ជា​ច្រើន​មានការងឿងឆ្ងល់យ៉ាងខ្លាំង​។

យ៉ាងណាមិញ អតីតខ្សែប្រយុទ្ធក្លិប Pahang FA រូបនេះ ក៏អាចចូល​លេង​ឲ្យក្រុមគោព្រៃកម្ពុជានៅក្នុងជម្រើស១១នាក់ដំបូង ក្រោមការដឹកនាំដោយផ្ទាល់របស់លោក Keisuke Honda ផងដែរ ហើយមិនតែប៉ុណ្ណោះរូបគេថែមទាំងជាកីឡាករឆ្នើមរបស់កម្ពុជាដែលអាចស៊ុតគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិកម្ពុជានាំមុខក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ​១-០ ​នៅ​តង់​ទី​១​ទៀតផង ប៉ុន្តែស្តាយដែលនៅក្នុងតង់ទី២រូបគេត្រូវបានគ្រូបង្វឹកធ្វើការផ្លាស់ប្ដូរចេញដោយជំនួសមកវិញដោយខ្សែការពារ ឈិន ឈឿន។

ចាន់ វឌ្ឍនាកា
ការឆ្លើយតបរបស់ ចាន់ វឌ្ឍនាកា ទៅកាន់អ្នកគាំទ្រ
ការឆ្លើយតបរបស់ ចាន់ វឌ្ឍនាកា ទៅកាន់អ្នកគាំទ្រ

គួរឲ្យដឹងថា ក្រោយពីបញ្ចប់ការប្រកួតដែលក្រុមជម្រើសជាតិកម្ពុជាបានភ្លាត់ចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយលទ្ធផល ៤-១រួចមក ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានធ្វើការបង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់គេផ្ទាល់ថា រូបគេ​មិន​មានសមត្ថភាពនៅក្នុងជាប់​ជម្រើស​ជាតិនោះ​ទេ។

សូមបញ្ជាក់ថា ចំពោះ​រឿង​ដែលរូបគេចង់ចូល​និវត្តន៍​ពី​ក្រុមជម្រើស​ជាតិ​នេះដែរ ​ខ្សែប្រយុទ្ធមានប្រភពពីខេត្តកំពតរូបនេះ ក៏​បាន​ឆ្លើយឆ្លង​ជាមួយ​អ្នក​គាំទ្រផងដែរ​ថា ​មិន​យូរទេ គេអាចនឹងចូលនិវត្តន៍ក៏ថាបាន៕

ចាន់ វឌ្ឍនាកា
ក្រុមជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]