ភ្នំពេញ៖ ការប្រគល់ពាន់រង្វាន់ទៅកាន់ប្អូនប្រុសទេព ពិសិដ្ឋ កូនក្រុមរបស់ឱក សុគន្ធកញ្ញា នៅក្នុងការប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ បានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តយ៉ាងខ្លាំង ស្របពេលដែលប្រជាប្រិយភាព នៅក្នុងការបោះឆ្នោតច្រើនលើសពីការរំពឹងទុក។

ចំណែកឯសមត្ថភាពរបស់តារាវ័យក្មេងរូបនេះ ក៏ត្រូវបានគេទទួលស្គាល់ថា ពិតជាមានសមត្ថភាពខ្លាំង មិនចាញ់តារាចម្រៀងអាជីពប៉ុន្មានទេ ព្រោះការស្រែក និងលើកដាក់សម្លេងបានល្អ គួរឲ្យចាប់អារម្មណ៍ ស្របពេលដែលមានគ្រូបង្វឹកដ៏ល្អ គឺកញ្ញាឱក សុគន្ធកញ្ញា។ 

ឱក សុគន្ធកញ្ញា និងកូនក្រុម

ជាក់ស្តែង នាព្រឹកមិញនេះ តារាវ័យក្មេងដែលកំពុងត្រៀមខ្លួន ក្លាយជាអ្នកចម្រៀងវ័យក្មេង ប្រចាំផលិតកម្មហង្សមាសរូបនេះ ក៏បានលេចមុខម្តងទៀត នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹក ដែលមានលោក មាស ឬទ្ធី បានសាកសួរពីចំណាប់អារម្មណ៍ពិត ក្រោយបានក្លាយទៅជាម្ចាស់ពានរង្វាន់។

នៅក្នុងនោះដែលប្អូនប្រុសក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលមិននឹកស្មានថាខ្លួនទទួលបានពានរង្វាន់បែបនេះ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ តារាវ័យក្មេងរូបនេះក៏បានបង្ហើបនូវហេតុផល ដែលជ្រើសយកតារាចម្រៀងស្រីកញ្ញា ឱក សុគន្ធកញ្ញា ផងដែរ។

តាមរយៈចម្លើយដ៏ខ្លីនោះគឺ ដោយសារតែប្អូនស្រលាញ់ និងចូលចិត្តជាមួយនឹងអត្តចរិត ក៏ដូចជាសមត្ថភាពរបស់នាង រីឯខាងគ្រួសារឪពុកម្តាយរបស់ប្អូន ក៏ពេញចិត្តឲ្យជ្រើសរើសគ្រូបង្វឹករូបនេះដែរ។ 

មិនត្រឹមតែប៉ុណ្ណោះ ប្អូនប្រុសក៏បានបន្ថែមថា ការដែលជ្រើសរើសនូវគ្រូបង្វឹក ដែលយើងពេញចិត្ត និងស្រលាញ់ ទើបអាចធ្វើឲ្យការហ្វឹកហាត់ទទួលបានជោគជ័យ ក៏ប៉ុន្តែខណៈពេលដែលកំពុងហ្វឹកហាត់ ហាក់ដូចជាពិបាកខ្លះព្រោះគ្រូបង្វឹកជាមនុស្សស្រី តុងនៃការបញ្ចេញហាក់ខុសគ្នា។

តែទោះជាមានផលលំបាកខ្លះៗយ៉ាងណាក្តី ក៏ក្មេងប្រុសរូបនេះនៅតែទទួលបានជោគជ័យ ក្លាយទៅជាម្ចាស់ពានរង្វាន់ តាមបំណង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ម្ចាស់ពានរង្វាន់ ទេព ពិសិដ្ឋ
ម្ចាស់ពានរង្វាន់ ទេព ពិសិដ្ឋ
ម្ចាស់ពានរង្វាន់ ទេព ពិសិដ្ឋ
ម្ចាស់ពានរង្វាន់ ទេព ពិសិដ្ឋ
ម្ចាស់ពានរង្វាន់ ទេព ពិសិដ្ឋ
គ្រូបង្វឹក កញ្ញាឱក សុគន្ធកញ្ញា
គ្រូបង្វឹក កញ្ញាឱក សុគន្ធកញ្ញា
ទេព ពិសិដ្ឋ ក្នុងការសម្ពាសន៍
ទេព ពិសិដ្ឋ ក្នុងការសម្ពាសន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព ពិសិដ្ឋ