ឥណ្ឌា៖ ក្មេងតូចៗជាច្រើននៅឯភូមិមួយ ក្នុងប្រទេសឥណ្ឌា ត្រូវបានឪពុកម្តាយរបស់ពួកគេ លើកបោះទម្លាក់លើលាមកគោ (អាចម៍គោ) ទាំងភិតភ័យស្រែកយំ នៅក្នុងកំឡុងនៃពិធីបុណ្យសាសនាមួយ ព្រោះតែមានជំនឿថាល្អដល់ក្មេងៗទាំងនោះ។

ពិធីបុណ្យខាងលើនេះ ត្រូវបានគេស្គាល់ថា «Govardhan Puja» គឺជាពិធីបុណ្យតាមបែបសាសនាហិណ្ឌូ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅក្នុងចំណែកនៃពិធីបុណ្យនេះ គឺគេបានរៀបចំលាមកគោមួយទីតាំង ដោយមានលម្អដាក់ពីលើជាមួយនឹងផ្កាភ្ញីពណ៌លឿង ពណ៌ទឹកក្រូច និងរោមសត្វក្ងោក។

រូបភាពនៅក្នុងពិធីបុណ្យសាសនា Govardhan Puja

ក្រោយមក គឺគេតម្រូវឲ្យឪពុកម្តាយដែលមានកូនតូចៗទាំងអស់ លើកទម្លាក់ឬដាក់កូនៗរបស់ពួកគេ នៅលើលាមកគោដ៏គួរឲ្យខ្ពើមរអើមនោះ ព្រោះតែក្តីជំនឿថា ការធ្វើបែបនេះវានឹងជួយឲ្យកូនៗរបស់ពួកគេ មានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺ។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប នៅក្នុងពិធីបុណ្យសាសនាមួយនេះ គេឃើញមានអាណាព្យាបាលក្មេងតូចៗជាច្រើន បានយកកូនរបស់ពួកគេទៅឲ្យអង្គុយ ដេក ដើម្បីបានប្រឡាក់លាមកគោនោះលើខ្លួនប្រាណ ទាំងគេឃើញដែរថា ក្មេងៗទាំងនោះហាក់ភ័យខ្លាចរអា និងបានស្រែកយំយ៉ាងខ្លាំង។

ប៉ុន្តែទោះបីជាយ៉ាងណា ដូចការលើកឡើងរបស់អ្នកស្រុកភូមិ ព្រោះថានេះគ្រាន់តែជាជំនឿក្នុងសាសនាមួយតែប៉ុណ្ណោះ។

ក្រៅពីនេះ គេក៏ឃើញមានក្រុមមនុស្សពេញវ័យ និងចាស់ៗជាច្រើនផ្សេងទៀត នាំគ្នារាំលេងសប្យាយទៅតាមចង្វាក់ភ្លេង ក្រឡឹងជុំវិញលាមកគោនោះផងដែរ។

គួរឲ្យដឹងផងដែរថា ពិធីបុណ្យនេះត្រូវបានគេធ្វើឡើង កាលពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលពិធីបុណ្យ Govardhan Puja នេះ ក៏ត្រូវបានគេស្គាល់ ឬហៅម្យ៉ាងទៀតថា Annaku ធ្វើឡើងដើម្បីជាការគោរពអធិស្ឋានដល់ព្រះ Krishna (Lord Krishna) នៅក្នុងសាសនាហិណ្ឌូ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពនៅក្នុងពិធីបុណ្យសាសនា Govardhan Puja

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]