អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid បានសម្រេចតែងតាំងអតីតគ្រូបង្វឹកបណ្ដោះអាសន្នរបស់ពួកគេគឺលោក Santiago Solari ជាគ្រូបបង្វឹកពេញសិទ្ធិរបស់ក្លិប ក្រោយពីលោកបានជួយឲ្យក្រោយយក្សអេស្ប៉ាញមួយនេះឈ្នះ៤ប្រកួតជាប់ៗ។

Santiago Solari

ក្លិបម្ចាស់ជើងឯកក្របខណ្ឌ Champions League ចំនួន ១៣សម័យកាលនេះ បានសម្រេចផ្តល់កុងត្រាថ្មីដល់គ្រូបង្វឹកវ័យ៤២ ឆ្នាំនេះ ក្រោយពីលោកបានចូលកាន់ដំណែងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លិប ហើយលោកបានជួយឲ្យក្លិបដែលបានយ៉ាប់យុឺនតាំងពីចាប់ផ្ដើមរដូវកាលនេះងាកមករកភាពជោគជ័យវិញយ៉ាងអស្ចារ្យ។

យ៉ាងណាមិញ ក្រោយពីក្លិបអធិរាជស Real Madrid បានសម្រេចតែងតាំងលោក Solari ជាគ្រូបង្វឹកក្រុមឈុតធំមួយនេះ ក្លិបយក្សរបស់អេស្ប៉ាញមួយនេះក៏មិនទាន់ធ្លាយឲ្យដឹងអំពីរយៈពេលនៃការចុះកុងត្រានេះផងដែរ ប៉ុន្តែបើតាមប្រភពពីសហព័ន្ធ​បាល់ទាត់​អេស្ប៉ាញបាន​ឲ្យ​ដឹង​ថា ក្លិបកំពុងឡើងជើងមួយគឺអាចនឹងមិនគិតរយៈពេលនៃកុងត្រារបស់លោកនោះទេ តែបើលោកដឹកនាំជោគជ័យគឺលោកនឹងអាចដឹកនាំបន្តទៀត ដោយឡែកបើសិនជាក្លិបបរាជ័យវិញនោះលោកអាចនឹងជួបរឿងដូចគ្រូបង្វឹកមុន លោក Julen Lopetegui អីចឹងដែរ។

Santiago Solari
Santiago Solari

គួរឲ្យដឹងថា ក្លិប Real Madrid បានសម្រេចតែងតាំងលោក Santiago Solari ជាគ្រូបង្វឹកពេញសិទ្ធិ បន្ទាប់ពីលោកបានជួយឲ្យក្រុមខ្លាំងរបស់អេស្ប៉ាញមួយនេះយកឈ្នះការប្រកួតចំនួន៤ប្រកួតជាប់ៗគ្នា ក្នុងចំណោមការចូលមកដឹកនាំជាគ្រូបណ្ដោះអាសន្នកាលពីថ្ងៃទី ២៩ ខែ ​តុលា កន្លងទៅ ដោយលោកដឹកនាំក្រុម៤ប្រកួតឈ្នះទាំង៤ និងអាចស៊ុតបញ្ចូលទៅបានចំនួន ១៥ ហើយបច្ចុប្បន្នក្រុមរបស់លោកកំពុងតែតាមពីក្រោយក្រុម Barcelona ចំនួន ៤ពិន្ទុ៕

Santiago Solari
Santiago Solari

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]