ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីជួបជុំពាណិជ្ជករចិនដ៏ធំមួយ ក្នុងពិធីសម្ពោធកំពូលស្មាតហ្វូន Mate20 និង Mate20 Pro នៅសណ្ឋាគារលំដាប់កំពូល Rosewood កាលពីថ្ងៃ ៨ វិចិ្ឆកា។

អ្នកចូលរួមក្នុងកម្មវិធីនេះភាគច្រើន សុទ្ធតែជាពាណិជ្ជករចិន ដែលគ្រប់គ្រងអាជីវកម្មធំៗ នាយកប្រតិបត្តិ អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅតាមបណ្តាក្រុមហ៊ុនចិន ឯកឧត្ដម សំ អាង អគ្គនាយក Vattnac Group និងលោកជំទាវ ឈុន លាង ជាប្រធាន Vattanac Group ដែលពួកគេបានធ្វើតេស្តកំពូលស្មាតហ្វូន Mate20 និង Mate20Pro ជាមួយបទពិសោធន៍ថ្មីបំផុត រីករាយជាមួយការសម្តែងពិសេសៗជាច្រើន ដូចជាការបង្ហាញក្បាច់រាំ LED Laser light ព្រមទាំងការពិសាអាហារពេលល្ងាច។

កម្មវិធីជួបជុំពាណិជ្ជករចិន

អតិថិជនដែលចាប់អារម្មណ៍កំពូលស្មាតហ្វូនទាំងពីរម៉ូដែល អាចធ្វើការកុម្ម៉ង់ទិញទុកមុន នៅបណ្តាហាងដៃគូធំៗ ដែលមានស្លាកសញ្ញា Huawei ដែលកំពូលស្មាតហ្វូន Huawei Mate20 មានតម្លៃត្រឹមតែ $666 រីឯ Mate20 Pro មានតម្លៃត្រឹមតែ $888 ។

លោក Henry នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Huawei បានលើកឡើងថា៖

«កំពូល ស្មាតហ្វូន Huawei Mate20 និង Mate20 Pro បានធ្វើឲ្យកក្រើកទីផ្សារពិភពលោក និងកម្ពុជាយ៉ាងខ្លាំងដោយមានការកុម្ម៉ង់ទិញទុកមុនយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការកុម្ម៉ង់ទិញលើកទីមួយបានអស់មុនកាលកំណត់ក្នុងរយៈពេលដ៏ខ្លី។ ទាំងនេះគឺដោយសារតែមានការទទួលស្គាល់ទាំង គុណភាព តម្លៃ ការបង្កើតថ្មី និងបច្ចេកវិទ្យាថ្មីៗដំបូងគេបង្អស់ក្នុងពិភពលោក។ យើងពិតជាអរគុណយ៉ាងខ្លាំងចំពោះអតិថិជនទាំងអស់ ក្នុងការគាំទ្រកំពូលស្មាតហ្វូនទាំងពីរម៉ូដែលនេះ»។
កម្មវិធីជួបជុំពាណិជ្ជករចិន

កំពូលស្មាតហ្វូនទាំងពីរ ពិតជាមានលក្ខណៈសម្បត្តិពិសេសៗជាច្រើនជាមួយបច្ចេកវិទ្យាឈានមុខគ្មានគូប្រៀប ដែលក្លាយជាជម្រើសល្អបំផុតសម្រាប់មនុស្សទាន់សម័យ។ កំពូលកាម៉េរាបីគ្រាប់របស់ Leica មានទំហំរហូតដល់ 40 មេហ្គាភិចសែល មានមុខងារថតរូបបែប Ultra-Wide Angle ថតរូបបានផ្ទៃកាន់តែធំជាងមុន លម្អិតហើយច្បាស់ សមត្ថភាពថតជាប់សូម្បីតែវត្ថុតូចៗក្នុងរូបភាព និងថតវីដេអូច្បាស់ដូចថតភាពយន្ត។ 

មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូនទាំងពីរនេះ មានបំពាក់ដោយបន្ទះឈីប Kirin 980 7mn ដំបូងគេបង្អស់ក្នុងពិភពលោក ដែលធ្វើឲ្យកំពូលស្មាតហ្វូននេះ មានល្បឿនលឿន និងសន្សំសំចៃថ្មបានកាន់តែច្រើន ។ រីឯថាមពលថ្មវិញមានរហូតដល់ 4200mAh សាកថ្មបាន 70% ដោយចំណាយត្រឹមតែ 30 នាទី និងប្រើបច្ចេកសាកថ្មដំបូងគេបង្អស់ក្នុងពិភពលោក Reversed wireless charge ដែលអ្នកអាចសាកថ្មជាមួយ ស្មាតហ្វូនដទៃបានយ៉ាងងាយស្រួល។

គួរបញ្ជាក់ផងដែរថា Huawei នៅតែជាក្រុមហ៊ុនកំពូលស្មាតហ្វូនដែលមានកំណើនការលក់ ឈរនៅលំដាប់លេខពីរក្នុងពិភពលោកក្នុងត្រីមាសទី 2 និងទី 3 ក្នុងឆ្នាំ 2018។ លើសពីនេះទៅទៀត Huawei គឺជាម៉ាក របស់ក្រុមហ៊ុនចិនតែមួយគត់តែស្ថិតក្នុងម៉ាកដែលគេឲ្យតម្លៃបំផុត ប្រចាំឆ្នាំ 2018 ដែលមាន តម្លៃម៉ាកមាន តម្លៃ 8.4 ពានលានដុល្លារអាមេរិកទទួលស្គាល់ដោយ Forbes៕

កម្មវិធីជួបជុំពាណិជ្ជករចិន
កម្មវិធីជួបជុំពាណិជ្ជករចិន
កម្មវិធីជួបជុំពាណិជ្ជករចិន
កម្មវិធីជួបជុំពាណិជ្ជករចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]