ភ្នំពេញ៖ តារាសម្តែងដ៏ឆ្នើមកញ្ញាវ៉ាង ស្រីណូ ហាក់ដូចជាឈប់ខ្វល់ខ្វាយពីការងារសិល្បៈដូចមុន តែជីវិតនាងនាពេលបច្ចុប្បន្ននេះ ត្រូវបានគេចាប់អារម្មណ៍ថា កាន់តែមានភាពឡូយឆាយ និងហាយសូរកាន់តែខ្លាំងឡើង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីស្រស់មានរូបឆោមស្រស់ស្អាតរូបនេះ បានធ្វើឲ្យមហាជនជាច្រើនបានសរសើរដល់រូបនាង មិនដាច់ពីមាត់ ក្រោយបានបង្ហាញទង្វើដ៏កតញ្ញូ ធ្វើឲ្យអ្នកមានគុណទាំង២រំភើប និងសប្បាយចិត្ត បន្ទាប់ពីបានកាដូដ៏មានតម្លៃពីកូនស្រី។

តាមរយៈរូបភាពដែលនាងបានបង្ហាញ ក៏បានភ្ជាប់ជាមួយនឹងអត្ថន័យយ៉ាងដូច្នោះថា៖«ជូនកាដូឡានថ្មីដល់អ្នកមានគុណ ! ធ្វើបុណ្យទាន់ខែភ្លឺ អ្នកមានគុណស្រលាញ់អី ចង់បានអី បើកូនមានសមត្ថភាពបំពេញបំណងលោកបាន កូននឹងធ្វើវាដើម្បីឲ្យលោកទាំងពីររីករាយភ្លាម! អ្នកមានគុណគាត់មានប្រសាសន៍ថាគាត់ស្រលាញ់ឡាន Lexus ហ្នឹងគាត់មិនចង់បានឡានអីផ្សេងទេ! ទោះឲ្យអាថ្លៃជាងហ្នឹងក៏គាត់មិនយកដែរ! ចឹងមានតែតំរូវតាមចិត្តគាត់កូនស្រលាញ់លោកទាំងពីរ»។

បន្ទាប់ពីបានឃើញយ៉ាងដូច្នោះ អ្នកគាំទ្រពិតជារំភើបជំនួសឪពុកម្តាយរបស់នាង ដែលមានកូនស្រីដ៏ល្អបែបនេះ គ្រាន់តែលឺម្តាយជាទីស្រលាញ់ ចង់បាន និងស្រលាញ់រថយន្តស៊េរីទំនើបមួយនេះភ្លាម នាងក៏បានSurprise ជាមួយនឹងរថយន្តយ៉ាងស្រស់ស្អាត ថ្មីស្រឡាង នៅខាងមុខផ្ទះដ៏ធំស្កឹមស្កៃរបស់នាងតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

វ៉ាង ស្រីណូ ជូនកាដូឡានដល់អ្នកមានគុណ
វ៉ាង ស្រីណូ ជូនកាដូឡានដល់អ្នកមានគុណ
វ៉ាង ស្រីណូ ជូនកាដូឡានដល់អ្នកមានគុណ
វ៉ាង ស្រីណូ ជូនកាដូឡានដល់អ្នកមានគុណ
វ៉ាង ស្រីណូ ជូនកាដូឡានដល់អ្នកមានគុណ
វ៉ាង ស្រីណូ ជូនកាដូឡានដល់អ្នកមានគុណ
វ៉ាង ស្រីណូ ជូនកាដូឡានដល់អ្នកមានគុណ
វ៉ាង ស្រីណូ ជូនកាដូឡានដល់អ្នកមានគុណ
កាដូឡានដែលវ៉ាង ស្រីណូ ជូនដល់អ្នកមានគុណ
កាដូឡានដែលវ៉ាង ស្រីណូ ជូនដល់អ្នកមានគុណ
កាដូឡានដែលវ៉ាង ស្រីណូ ជូនដល់អ្នកមានគុណ
កាដូឡានដែលវ៉ាង ស្រីណូ ជូនដល់អ្នកមានគុណ
កាដូឡានដែលវ៉ាង ស្រីណូ ជូនដល់អ្នកមានគុណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ