ឥណ្ឌូនេស៊ី៖ ប្រហែលជាប្រិយមិត្ត នៅចាំបវរកញ្ញា នាង Kevin Lilliana ដែលបានគ្រងតំណែងជា Miss International ឆ្នាំ២០១៧ ហើយក៏មានមនុស្សជាច្រើន បានសាទរ និងពេញចិត្ត ថានាងពិតជាសាកសមនឹង តំណែងមួយនេះ ខ្លាំងណាស់។

ជាពិសេស រូបនាង ក៏ត្រូវបានគេសរសើរមានទម្រង់មុខស្អាតខ្លាំងបំផុត ជាទម្រង់មុខបែបពងក្រពើ គួរឲ្យស្រលាញ់ និងមិនសូវមានអ្នកណា មានទម្រង់មុខបែបនេះប៉ុន្មានទេ។ ដោយសារតែ មុខរបស់នាង ស្អាតបែបនេះហើយ បានធ្វើឲ្យ មនុស្សភាគច្រើន គិតថា នាងកែសម្ផស្ស ត្រង់ច្រមុះ និងចង្ការរបស់នាង ព្រោះឃើញស្រួច។

ប៉ុន្តែបើបានមើលសម្រស់របស់នាង កាលពីនៅក្មេង និងវ័យជំទង់ ដែលនាងធ្លាប់បង្ហោះ នៅក្នុងអ៊ីនស្តារក្រាម បានបង្ហាញឲ្យឃើញថា រូបនាង ពិតជាស្រស់ស្អាត តាំងពីក្មេងតែម្តង ហើយកាលពីពេលនោះ គឺមិនខុសនឹងសម្រស់បច្ចុប្បន្ន សូម្បីបន្តិច។ 

យ៉ាងណាមិញ រូបទាំងអស់នោះ ក៏អាចបញ្ជាក់បានថារូបនាង ពិតជាមានមុខមាត់ស្អាតពីធម្មជាតិពិតៗ មិនបានកែខៃ មុនពេលនាង បានចូលប្រកួតបវរកញ្ញាMiss International ឆ្នាំ២០១៧ នោះទេ៕

សម្រស់នាងបច្ចុប្បន្ន
សម្រស់នាងបច្ចុប្បន្ន
សម្រស់នាងបច្ចុប្បន្ន
សម្រស់នាងបច្ចុប្បន្ន
សម្រស់នាង កាលពីមុន
សម្រស់នាង កាលវ័យជំទង់
សម្រស់នាង កាលវ័យជំទង់
សម្រស់នាង កាលវ័យជំទង់
សម្រស់នាង កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]