រាជធានីភ្នំពេញ ៖ ខណៈពេលដែលមានពាក្យចចាមអារ៉ាម ជាច្រើនចេញពីចង្កោម អ្នកសិល្បៈ ដូចគ្នាដោយ បានអះអាងថា ក្នុងឆ្នាំថ្មីនេះផលិតកម្មថោន បានកែប្រែច្បាប់ថ្មីមួយចំនួន ក្នុងការគ្រប់គ្រងតារាចម្រៀង របស់ខ្លួនដោយ ក្នុងនោះអ្វីដែលគេមានការ ចាប់អារម្មណ៍ខ្លាំងបំផុត គឺផលិតកម្មមួយនេះ បានដកសិទ្ធិពីតារាចម្រៀង ដែលឈរក្នុងលំដាប់កំពូល នាងមាស សុខសោភា ដែលតែងតែចេញច្រៀង តាមបណ្តាខនសឺតនានា តាមចិត្តខ្លួនឯងនោះ។ តំណាងផលិតកម្មមួយរូប បានចេញមកធ្វើការបដិសេធ ចោលទាំងស្រុងនូវការលើកឡើងទាំងនេះ ។
លោកនួន សុបន្តិ ជាអ្នកនិពន្ធបទចម្រៀង និងជាប្រធានផ្នែកលក់របស់ផលិតកម្មថោន បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា រហូតមកដល់ពេលនេះផលិតកម្មរបស់លោកមិនដែលបាន ចេញច្បាប់ណាមួយធ្វើការបិទសិទ្ធិ ក្នុងការចេញច្រៀងតាមខនសឺតនានារបស់តារាចម្រៀងខ្លួនឡើយ ហើយមិនមែនតែមាស សុខសោភា ម្នាក់ទេ គឺគ្រប់តារាចម្រៀងនៅក្នុងផលិតកម្មថោនទាំងអស់ ។ លោកបញ្ជាក់ថា កន្លងមកផលិតកម្មថោនតែងតែ ផ្តល់សិទ្ធិសេរីភាពដល់ គ្រប់តារាចម្រៀង របស់ខ្លួនទាំងអស់ក្នុងការចេញច្រៀង តាមចិត្តរបស់ពួកគេ ដើម្បីបើកឱកាស ឱ្យពួកគេមានប្រាក់ចំណូលបន្ថែម នៅក្នុងអាជីពរបស់ពួកគេ ។ លោកទទួលស្គាល់ថា នៅក្នុងឆ្នាំថ្មីនេះផលិតកម្មថោន ពិតជាបានកែប្រែច្បាប់ថ្មីមួយចំនួនមែន ប៉ុន្តែមិនបានកែប្រែច្បាប់ ក្នុងការឱ្យតារាចម្រៀងរបស់ខ្លួនចេញច្រៀង ដោយចិត្តខ្លួនឯងនោះទេ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]