ថៃ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាស្រី Aff Taksaornដែលត្រូវក្លាយជា ស្រីមេម៉ាយ ទាំងវ័យក្មេង ដោយស្វាមីនាង បានសម្រេចចិត្តលែងលះ បញ្ចប់ជីវិតគ្រួសារជាមួយនឹងនាង។ 

ជាពិសេស កាលពីថ្មីៗនេះ ក៏ត្រូវបានបែករឿងដ៏ធំមួយ ដោយស្វាមី បានប្រកាសទាក់ទងនឹង តារាស្រីMatt។ ហើយមហាជនក៏សង្ស័យថា ពួកគេ បានលួចស្រលាញ់គ្នា តាំងពីមិនទាន់លែងលះប្រពន្ធមកម្ល៉េះ។

បើទោះបីជា មានរឿងធំប៉ុណ្ណាក៏ដោយ គេសង្កេតឃើញថា នាង ស្រាប់តែមានទីផ្សារសិល្បៈក្នុងមួយរំពេច ក្រោយស្ងាត់អស់រយៈពេលជាយូរ។ ដោយក្នុងនោះ នាងបានក្លាយជា តារាបង្ហាញម៉ូតផ្សព្វផ្សាយ ឲ្យហាងគ្រឿងអលង្ការមួយដ៏ធំ។

ការដែលបង្ហាញខ្លួន ក្នុងសិល្បៈ ស្របពេលមានរឿងមិនល្អបែបនេះ បានធ្វើឲ្យ ហ្វេនមានការសប្បាយចិត្តខ្លាំង ដែលរូបនាង អាចរកថវិកាបន្ថែមក្នុងការ ចិញ្ចឹមកូន ព្រោះថា ក្រោយពីលែងលះ គ្នា រូបនាង ជាអ្នករ៉ាប់រង ការចំណាយលើកូនទាំងស្រុង៕

Aff Taksaorn
Aff Taksaorn
Aff Taksaorn
Aff Taksaorn
Aff Taksaorn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]