ភ្នំពេញ)៖ តារាចម្រៀងជើងចាស់ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក សាន ផានិត បានបង្ហាញពីអារម្មណ៍អាណិត និងស្លុតក្នុងចិត្តខ្លាំង ក្រោយពេលឃើញសត្វស្វាមួយក្បាល ដែលកំពុងបីកូនរងរបួស ព្រោះតែព្រានបាញ់បំណងផ្តាច់ជីវិត ដោយគ្មានក្តីអាណិតអាសូរបន្តិចណាឡើយ។

បង្ហាញភ្ជាប់ជាមួយរូបភាព នៃសត្វស្វាមានចេតនាប្រៀបធៀប រវាងរូបលោកដែលមានកូនផងនោះ តារាចម្រៀង លោក សាន ផានិត មិនត្រឹមតែបង្ហាញពីក្តីអាណិតអាសូរ ដល់សត្វស្វានោះទេ គឺលោកក៏បានបំផុសឲ្យមហាជនខ្មែរគ្រប់រូប ត្រូវតែបញ្ឈប់នូវការបាញ់សម្លាប់សត្វព្រៃ ដោយហេតុថា ពួកគេក៏មានជីវិតចង់រស់ និងស្រឡាញ់កូន ដូចមនុស្សយើងដែរ។

បើតាមសំណេរសរសេររៀបរាប់ ភ្ជាប់ជាមួយអារម្មណ៍ស្លុតចិត្តអាណិតសត្វស្វានោះ លោក សានផានិត បានលើកឡើងថា «រយលានអត្ថន័យ និងជម្រៅមនោសញ្ចេតនា ចូរកុំសម្លាប់សត្វលោក។ ពិសេសចូរកុំធ្វើឲ្យមនុស្សដូចគ្នា របួសផ្លូវចិត្ត និងផ្លូវកាយ គ្រប់រូបសុទ្ធតែមានអ្នកផ្ញើជីវិតផ្ញើកាយ»។

តាមរយៈការបង្ហោះរូបភាព និងសារបង្កប់អត្ថន័តរបស់តារាចម្រៀង លោក សាន ផានិត ខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បញ្ចេញទស្សនៈស្រដៀងគ្នា និងលោកថា ជាការពិតណាស់មិនថា មនុស្សឬសត្វនោះទេ គឺពួកគេតែងចង់បានសេចក្តីសុខ និងមានជីវិតដូចគ្នា៕

សារសាន ផានិត
សាន ផានិត
សាន ផានិត
សាន ផានិត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត