(ភ្នំពេញ)៖ បង្ហោះភ្ជាប់ជាមួយរូបភាពកៀកកើយ យ៉ាងផ្អែមល្ហែម និងស្អិតល្មួតដូចស្ករតាំងម៉ែជាមួយ គូស្នេហ៍រូបសង្ហា តារាសម្តែង កញ្ញា លាង សុធា ហៅ ប៉ុបពី បានបង្ហាញសារជាច្រើនប្រយោគ មានអត្ថន័យដើម យ៉ាងដូច្នេះថា «បើស្រឡាញ់មនុស្សម្នាក់ និងចង់ឲ្យមានក្តីសុខ កុំខ្វល់នឹងរឿងអតីតកាល គ្នាទៅវិញទៅមក» ខណៈការទម្លាយសារក្នុងចិត្តនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកជាច្រើន ចូលរួមគាំទ្រ និងចាប់អារម្មណ៍ចំពោះទំនាក់ទំនងស្នេហារបស់នាង ប៉ុបពី។ រឹងតែពិសេសជាងនេះ មហាជនគ្រប់គ្នា នៅតែទន្ទឹងរកចាំ ថាតើគូស្នេហ៍មួយគូនេះ នឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃណាមួយ ខណៈឈុតអាពាហ៍ពិពាហ៍ បានបង្ហោះជាបន្តបន្ទាប់។

ជាការពិត បើយោងតាមហ្វេបស៊ុករបស់ ប៉ុបពី បានសរសេរសារយ៉ាងដូច្នេះថា «បើស្រឡាញ់មនុស្សម្នាក់ និងចង់ឲ្យមានក្តីសុខកុំខ្វល់នឹង រឿងអតីតកាល គ្នាទៅវិញទៅមក

EX. មានបុរសខ្លះសុខចិត្តស្រឡាញ់ស្ត្រី មេម៉ាយមានកូន២ ឬ៣ ព្រមរួមរស់នៅជាមួយគ្នាជារៀងរហូត, ហើយស្ត្រីខ្លះសុខចិត្ត ស្រឡាញ់បុរសពោះម៉ាយមានកូនរួចហើយ ដោយមិនខ្វល់រឿងអតីតកាលដូចគ្នា ដូច្នេះសរុបសេចក្តីមក គឺនិស្ស័យ សួរថាចុះមនុស្សមួយផែនដី ហេតុអីបានត្រូវមកជួបស្រឡាញ់គ្នាបាន? ដូច្នេះសំខាន់សេចក្តីសុខយើង កើតចេញពីភាពស្មោះត្រង់ និងទុកចិត្តជឿរជាក់លើគ្នាទៅវិញទៅមក»។

ពីធីការិនីដើមទ្រូងធំៗរូបនេះ បានសង្កត់ធ្ងន់ថា «បើចង់ស្រឡាញ់គ្នាឲ្យបានយូរអង្វែង សូមកុំត្រចៀកស្រាល ជឿពាក្យញុះញុងអ្នកដទៃគេ ដោយគ្មានការពិតនឹងពាក្យមុសារ ជួបជាគូរ ព្រាត់ជាកម្ម សូមអ្នកដែលពូកែច្រណែនសុភមង្គលគេ និងយកពេលទៅមើលថែ ក្រុមគ្រួសារអ្នកវិញល្អជាង កុំយកពេលមកអុជអាលគ្រួសារអ្នកដទៃ ឲ្យគេបែកបាក់ឈ្លោះគ្នាដោយសារតែអ្នក បើមិនបានធ្វើបុណ្យ សូមកុំសាងបាបកម្មអី»។

យ៉ាងណាមិញ ជាមួយនឹងសារខាងលើនេះ អ្នកជំនាញសិល្បៈអាចសន្និដ្ឋានថា ប្រហែលមានបំណងចង់ឲ្យគូស្នេហ៍នាងបានដឹងថា តើការស្រឡាញ់គ្នា ត្រូវមានការជឿជាក់លើគ្នា ទៅវិញទៅមក កុំតាមពាក្យសំដីអ្នកដទៃញុះញុង ដោយគ្មានការពិចារណា និងមិនឲ្យគូស្នេហ៍នាងខ្វល់ពីរឿងអតីតកាល ព្រោះបើរំឮកពីអតីតកាលរបស់រូបនេះ ក៏មិនធម្មតាដែរ មានន័យថា ទំរាំតែធ្លាក់មកលើដៃ គូស្នេហ៍នេះបច្ចុប្បន្ន ប៉ុបពី មានគូស្នេហ៍ជាច្រើនមកហើយ។

ទោះយ៉ាងណាក្តី គេសង្កេតឃើញថា សព្វថ្ងៃនេះ ប៉ុបពី នឹងគូស្នេហ៍តែងតែដឹកដៃគ្នា ទៅចូលរួមកម្មវិធីសិល្បៈនានាជាញឹក និងបានបង្ហាញកាយវិកាផ្អែមល្ហែម ដល់សាធារណៈជនទៀតផង។ តាមរយៈការយល់ចិត្តថ្លើមគ្នា និងភាពផ្អែមល្ហែមចុះសម្រុងគ្នានេះ ទស្សនិកជនជាច្រើន បានជូនពរឲ្យនាង ឆាប់ចូលរោងការក្នុងពេលឆាប់នេះ ដើម្បីជាកូនស្រីដ៏ល្អ សម្រាប់អ្នកមានគុណរបស់នាង៕

ប៉ុបពី
ប៉ុបពី
ប៉ុបពី
ប៉ុបពី និងគូស្នេហ៍
ប៉ុបពី
ប៉ុបពី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ុបពី