កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាពខ្លាំង Blackpink បានប្រារព្ធធ្វើនូវ ព្រឹត្តិការណ៍ប្រគំទេសចរណ៍របស់ខ្លួន នៅក្នុងទីក្រុងសេអ៊ូលជាលើកដំបូង «2018 Tour “In Your Area”» រយៈពេល២ថ្ងៃ ដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកគាំទ្ររាប់ម៉ឺននាក់។

តួយ៉ាង សមាជិកក្រុមស្រីស្រស់ទាំង៤ដួងនេះ បានខិតខំព្យាយាមសម្តែង យ៉ាងអស់ពីសមត្ថភាព ដើម្បីជាការចងចាំយ៉ាងអស្ចារ្យសម្រាប់ អ្នកគាំទ្ររបស់ពួកគេ។

មិនតែប៉ុណ្ណោះ ក្នុងនោះគេចាប់អារម្មណ៍ឃើញថា សមាជិកកូនពៅមួយរូបគឺតារាស្រី Lisa ដែលគេស្គាល់ថាជាសមាជិក ដែលពូកែលេងសើចខ្លាំងជាងគេ បានសម្តែងនូវក្បាច់រាំពិសេស ជាមួយនឹងអ្នករាំប្រុសមួយរូប ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរគាំងតែម្តង។

ជាការពិតណាស់ អាចនិយាយបានថា នេះគឺជាលើកទី១ហើយ ដែលគេឃើញតារាចម្រៀងស្រីរូបនេះ សម្តែងក្បាច់រាំជាមួយនឹងមនុស្សប្រុស យ៉ាងកៀកឱបរឹតស្អិតរមួត និងស៊ីអារម្មណ៍បែបនេះ រហូតសឹងតែធ្វើឲ្យអ្នកគាំទ្រ ដែលកំពុងទស្សនាឈាមច្រមុះ ជាមួយនឹងភាពស្និទស្នាលកាយវិការល្វត់ល្វន់ជាមួយនឹង មនុស្សប្រុសដែលពួកគេមិនធ្លាប់ឃើញពីមុនមក៕

ទស្សនាវីដេអូដែលថតដោយអ្នកគាំទ្រ៖ 

Lisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម Blackpink
Lisa សមាជិកក្រុម Blackpink
Blackpink Concert 2018 TOUR [IN YOUR AREA]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]