ភ្នំពេញ៖ បើគិតមកទល់ពេលនេះ កញ្ញា ឈិន សុវណ្ណបញ្ញា បានផ្លាស់ប្តូរទ្រនំមកជ្រកក្រោមផលិតកម្មថោន អស់រយៈពេលជាង២ឆ្នាំមកហើយ ក៏ប៉ុន្តែគេសង្កេតឃើញថាតារាចម្រៀងរូបនេះ នៅតែអាចរក្សាបានកេរ្តិ៍ឈ្មោះដ៏ល្បីដដែល សម្រាប់អ្នកគាំទ្រ។

ដោយឡែក បើក្រឡេកមកមើលជីវិតឯកជន របស់តារាស្រីរូបនេះវិញ កាលពីម្សិលមិញនេះ នាងបានធ្វើឲ្យមហាជនជាច្រើន ជាពិសេស អ្នកគាំទ្ររបស់នាង ចាប់អារម្មណ៍យ៉ាងខ្លាំង ពេលដែលឃើញការតុបតែងខ្លួនរបស់នាង ចូលរួមពិធីមង្គលការ។

យ៉ាងណាមិញ ការរៀបចំខ្លួនរបស់កញ្ញា ឈិត សុវណ្ណបញ្ញា ចូលរួមកម្មវីធីមង្គលការនោះ មានតុបតែងខ្លួនស្រស់ស្អាតនិងទាក់ទាញខ្លាំង ហើយអ្វីដែលកាន់តែពិសេសនោះ សម្រាប់គ្រឿងពេជ្រ ដែលនាងពាក់លម្អខ្លួន គឺពិតជាលេចធ្លោស្រោចពេញខ្លួនតែម្តង។

ទោះជាយ៉ាងណាក្តី សម្រាប់គ្រឿងពេជ្រដែលកញ្ញា ឈិត សុវណ្ណបញ្ញា ពាក់ត្រូវបានមហាជនសរសើរថា ពិតស្រស់ស្អាត មិនដាច់ពីមាត់នោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា