ថៃ៖ ដូចដែលប្រិយមិត្ត បានជ្រាបហើយថា តារាសម្ដែងស្រី Yui Chiranan បានសម្រុកថតបញ្ចប់Pre-Weddingខ្លួន ទៅលើទឹកដីសមុទ្រភូកេត នាពេលថ្មីៗនេះ បន្ទាប់ពីគូស្នេហ៍មួយគូនេះ បានបញ្ចប់ការថតនៅឯក្រៅប្រទេស និងនៅក្នុងទីក្រុងរួចមក។

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ នាកាលពីពេលថ្មីៗនេះ យោងទៅតាមការផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារពត៌មានថៃ តារាសម្ដែងស្រី Yui Chiranan បានបញ្ជាក់ប្រាប់ថា សម្រាប់ការចំណាយក្នុងរយៈពេល១ថ្ងៃ១យប់ លើទឹកដីឆ្នេរសមុទ្រភូកេត តារាស្រីរូបនេះ និងអនាគតស្វាមីបានចំណាយអស់ជាង៤លានបាត ដោយនេះមិនបូករួម ជាមួយនឹងការស្នាក់នៅរបស់មិត្តភក្តិខ្លួន ដែលបានទៅចូលរួមនោះឡើយ។

ក្នុងនោះដែរ នាងក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា ចំពោះការចំណាយលើការជួល កប៉ាល់អស់ជាង២លាន១សែនបាត ដោយនេះគេគិត១ម៉ោងតម្លៃ១៤សែនបាត ហើយពួកគេបានចំណាយអស់ រយៈពេលជាង១៥ម៉ោង នៅលើកប៉ាល់ដ៏ប្រណីតមួយនោះផងដែរ៕

ចង់ដឹងថាសម្រាប់កប៉ាល់ ដែលតារាស្រីរូបនេះ បានចំណាយថវិកាយ៉ាងច្រើន ជួលសម្រាប់ថតPre-Weddingនេះ មានភាពស្រស់ស្អាតបែបណា សូមទស្សនារូបភាពខាងក្រោម៖ 

Yui និង​អនាគតស្វាមី
Yui អនាគតស្វាមី និងមិត្តភក្តិ
ទិដ្ឋភាពកប៉ាល់ ដែលYui បានជួល
ទិដ្ឋភាពកប៉ាល់ ដែលYui បានជួល
ទិដ្ឋភាពកប៉ាល់ ដែលYui បានជួល
ទិដ្ឋភាពកប៉ាល់ ដែលYui បានជួល
ទិដ្ឋភាពកប៉ាល់ ដែលYui បានជួល
ទិដ្ឋភាពកប៉ាល់ ដែលYui បានជួល
ទិដ្ឋភាពកប៉ាល់ ដែលYui បានជួល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]