ចិន៖ យោធាអាកាសចិនទើបតែដាច់ចិត្តដាក់បង្ហាញយន្តហោះចម្បាំងជំនាន់ថ្មី មានផ្ទុកសុទ្ធតែមីស៊ីលដូចឈើគូសក្នុងប្រអប់ ដែលបានធ្វើការហោះហើរពេញផ្ទៃមេឃក្នុងប្រទេសចិននៅថ្ងៃអាទិត្យ ទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។

J-20

យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា យន្តហោះចម្បាំងស៊េរីថ្មីរបស់ចិននេះមានឈ្មោះថា J-20។ តាមសារព័ត៌មានដដែលបានបន្តថា ចិនដាក់បញ្ចេញយន្តហោះ J-20 នេះសម្រាប់ជាសារមួួយដើម្បីឆ្លើយតបនឹងយន្តហោះចម្បាំង F-22s និង F-35s របស់សហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ យន្តហោះចម្បាំង J-20 នេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទៅប្រកួតប្រជែងជាមួយនឹងយន្តហោះចម្បាំងផ្សេងៗរបស់អាមេរិក។ J-20 អាចចាក់សាំងនៅលើអាកាសបាន ស្របពេលដែលប្រព័ន្ធវៃឆ្លាតរបស់វាអាចបញ្ជា និង ផ្តល់សញ្ញាក្រើនរម្លឹកផ្សេងៗទៅពីឡុតភ្លាមៗ (បើមានករណីមីស៊ីលណាហោះប្រដេញពីក្រោយវា)។ 

យោងតាមសារព័ត៌មាន Xinhua របស់ចិនបានបង្ហាញបន្ថែមថា J-20មានផ្ទុកគ្រាប់
មីស៊ីលគ្រាប់ក្នុងប្រអប់នៃផ្ទៃបាតរបស់វា។ វាដូចជាប្រអប់ឈើគូសមួយអីចឹង នៅត្រង់កន្លែងដាក់គ្រាប់មីស៊ីលនៃយន្តហោះចម្បាំងស៊េរីថ្មីមួយនេះ។

មិនតែប៉ុណ្ណោះ គ្រាប់មីស៊ីលពីរទៀត ត្រូវបានដាក់បន្ថែមនៅផ្ទៃខាងក្រៅស្ថិតក្រោមស្លាបទាំងគូររបស់វា។  

តាមប្រសាសន៍របស់លោក Song Zongping ដែលជាមន្ត្រីយោធាមួយរូបក្នុងប្រទេសចិនបាននិយាយថា “នាពេលអនាគតយន្តហោះចម្បាំងJ-20នេះនឹងធ្វើការ
កំចាត់យន្តហោះចម្បាំងទាំងឡាយណាដែលហ៊ានជិះលូកលាន់រំលោភដែនអាកាសរបស់ប្រទេសចិន”។  

គួរបញ្ជាក់ថា កាលពីមុនមានតែកងអាកាសអាមេរិកនិងជប៉ុនទេ ដែលអាចមាន
សមត្ថភាពបើកយន្តហោះចម្បាំងលើផ្ទៃអាកាសបាន ប៉ុន្តែឥឡូវនេះចិនបានអភិវឌ្ឈខ្លួនលើវិស័យដែនអាកាសនេះបន្ថែម បន្ទាប់ពីការបង្កើតនូវយន្តហោះ J-20 នេះឡើង៕

J-20
J-20
J-20

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]