ភ្នំពេញ៖ ថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៨ ទោះបីជាទីផ្សារស្មាតហ្វូនពិភពលោក បន្តធ្លាក់ចុះក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei នៅតែឈរតំណែងលេខ ២ ក្នុងការនាំចេញស្មាតហ្វូនទៅក្នុងទីផ្សារពិភពលោក ពីរត្រីមាសជាប់ៗគ្នានៅក្នុងឆ្នាំ ២០១៨ ដែលអាចយកឈ្នះក្រុមហ៊ុន Apple ដោយយោងតាមក្រុមហ៊ុនវិភាគទីផ្សារស្មាតហ្វូន IDC IHS Markit និង Counterpoint។

មូលហេតុចម្បងដែលធ្វើឲ្យ Huawei នៅតែឈរលើតំណែងលេខ ២ ក្នុងត្រីមាសទីពីរនិងទីបី ឆ្នាំ ២០១៨ នេះ ដោយសារតែ Huawei បានខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍ផលិតផល ការបង្កើតបច្ចេកវិទ្យាថ្មីៗគ្មានគូរប្រៀប បន្ទះឈីប និងបច្ចេកវិទ្យាឆ្លាតវៃ AI។

ក្រុមហ៊ុន IDC បានបង្ហាញថា ការនាំចេញស្មាតហ្វូនក្នុងត្រីមាសទី ៣ មានចំនួន ៣៥៥.២ លានគ្រឿង ដែលមានការធ្លាក់ចុះ ៦% បើប្រៀបធៀបទៅនឹងការនាំចេញនៅឆ្នាំមុនៗ។ មិនតែប៉ុណ្ណោះ វានៅតែបន្តធ្លាក់ចុះនៅត្រីមាសទី ៤។ ប៉ុន្តែក្រុមហ៊ុន Huawei នៅតែមានសន្ទុះនៃការលក់ និងការនាំចេញទៅក្នុងទីផ្សារ ដែលបាននាំចេញចំនួន ៥៣ លានគ្រឿង និងចាប់បានចំណែកទីផ្សារស្មាតហ្វូនពិភពលោក ១៤.៦%។

Huawei ត្រកូល Nova ត្រកូល P និង ត្រកូល Mate នៅតែមានការគាំទ្រយ៉ាងខ្លាំងទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ ត្រកូល Mate20 ដែលទើបតែសម្ពោធ និងចេញលក់ជាផ្លូវការនៅពាក់កណ្តាលខែតុលានេះ មានការកម្មង់ទិញច្រើនលើសលប់គួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងទីផ្សារកម្ពុជាវិញ ម៉ូដែលនេះបានធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូន និងមានការកម្មង់ទិញលក់ទីមួយអស់មុនកាលកំណត់ក្នុងរយៈពេលខ្លី៕

Huawei នៅតែរក្សាតំណែងលេខ ២
Huawei នៅតែរក្សាតំណែងលេខ ២
Huawei នៅតែរក្សាតំណែងលេខ ២
Huawei នៅតែរក្សាតំណែងលេខ ២
Huawei នៅតែរក្សាតំណែងលេខ ២
Huawei នៅតែរក្សាតំណែងលេខ ២
Huawei នៅតែរក្សាតំណែងលេខ ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]