(ភ្នំពេញ)៖ កម្មករ-កម្មការិនីចំនួន៥០នាក់ ដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉ី យោ ទ្រី ម៉ី ដូ ស្ថិតនៅតាមផ្លូវលំក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កើតមានអាការៈទន់ដៃជើង ហើយដួលសន្លប់ជាបន្តបន្ទា​ប់ដោយគេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនោះឡើយ។

ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ អាជ្ញាធរ និងសមត្ថកិច្ច ពិសេសរថយន្តសង្រ្គោះរបស់អង្គភាព៧១១ និងកងពលតូចលេខ៧០ រថយន្តមណ្ឌលសុខភាព បានចេញទៅអន្តរាគមន៍ជួយសម្រួលដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ចំពោះមូលហេតុ ផ្តើមឱ្យកម្មករដួលសន្លប់ មិនទាន់ដឹងច្បាស់នៅឡើយទេ សមត្ថកិច្ច កំពុងស៊ើបសួរបន្ថែម។ ចំណែកជនរងគ្រោះ ដួលសន្លប់ស្ថិតក្នុងអាការៈទន់ដៃជើង ត្រូវបានក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ ជួយដឹក និងសង្គ្រោះចំនួន៣៥នាក់ និងរថយន្តសង្រ្គោះចំនួន៥គ្រឿង ជួយសង្គោះបឋមរួចដឹកបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។

សម្រាប់ព័ត៌មានលម្អិត អង្គភាពព័ត៌មាន Fresh News នឹងផ្សាយជូននៅពេលក្រោយ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]