(ភ្នំពេញ)៖ កញ្ញា ពេជ្រ ចរណៃ គឺជាតារាសម្តែងស្រី ដែលមានប្រជាប្រិយភាព និងកំពុងទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជន ខណៈដែលវត្តមាននៃការសម្តែងរបស់នាង កាន់តែមានភាពលេចធ្លោខ្លាំង ក្រោយពេលវះកាត់ព្យាបាលជំងឺបេះដូង បានជាសះស្បើយមួយរយភាគរយ ដោយមានការជួយសង្គ្រោះ ជីវិតពីអតីតតារាជើងចាស់ លោក ខៃ ប្រសិទ្ធ។ ជាការកត់សម្គាល់ថ្មីៗនេះ នាងក្ដោបបានឱកាសសិល្បៈ គឺត្រូវបានផលិតករទាក់ទងឲ្យសម្ដែង ជាតួឯកពីររឿងជាប់ៗគ្នាតែម្ដង ដែលធ្វើឲ្យនាងមានទឹកមាត់លេបឡើងវិញ នៅចុងឆ្នាំ២០១៨នេះ។

ទន្ទឹមគ្នាដែលឱកាសទីផ្សារ សម្តែងកាន់តែមានភាពលេចធ្លោ លើទីផ្សារសិល្បៈនេះដែរ ស្រីស្រស់ ពេជ្រ ចរណៃ ក៏បានប្រែក្លាយ និងវិវឌ្ឍន៍ខ្លួនជ្រាត ចូលវិស័យសិល្បៈ ខ្លាំងជាងពេលមុនៗ។ មិនតែប៉ុណ្ណោះ ដោយសារមើលឃើញ ពីសមត្ថភាពនិងទេពកោសល្យសម្តែងបានល្អផងនោះ នាងក៏ត្រូវបានម្ចាស់ផលិតកម្ម ក្នុងស្រុកមួយចំនួន ផ្តល់ឱកាសការងារសម្តែង ជាបន្តបន្ទាប់។

ជាក់ស្តែងបើតាមការបង្ហើប ឲ្យដឹងពីសាមីខ្លួនតារាស្រីកញ្ញា ពេជ្រ ចរណៃ បាននិយាយថា ថ្មីៗនេះ នាងទើបតែទទួលបានការចុងកុងត្រា (កិច្ចសន្យា) ថតភាពយន្តចំនួន៣រឿងផ្សេងគ្នា ដោយក្នុងនោះមាន២រឿង នាងទទួលបានតំណែងសម្តែងជាតួឯក។ រីឯមួយរឿងទៀតតួធំ បន្ទាប់ពីតួឯក ខណៈដែលរឿងនេះ ជាភាពយន្តខ្នាតធំផងនោះ។

កញ្ញា ពេជ្រ ចរណៃ បានលើកឡើងថា «រាល់ថ្ងៃនេះក្រៅតែពីរវល់លើអាជីពសិល្បៈនាងក៏មមាញឹកផងដែរ តាមរយៈសកម្មភាពមនុស្សធម៌ជួយសង្គម ដូចជា កុមារកំព្រា ចាស់ជរា និងប្រជាពលរដ្ឋ ជួបការខ្វះខាត។ នាងក៏បានសន្យាថា នឹងបន្តការងារមនុស្សធម៌នេះ ឲ្យបានកាន់តែច្រើន ទោះបីជាការងារសិល្បៈរវល់ខ្លាំង យ៉ាងណាក្តី ព្រោះថា កន្លងមកនាងធ្លាប់ឆ្លងកាត់ជីវិត ជួបភាពលំបាក និងធ្លាប់ជាកូនកំព្រា ផងដែរ»។

បន្ថែមពីលើនេះ តារាសម្តែងដែលទទួលបានការគាំទ្រ និងលើកសរសើរពីទស្សនិកជន តាមរយៈសកម្មភាពមនុស្សធម៌កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា អ្វីៗដែលនាងមានរហូតមកដល់ថ្ងៃនេះ គឺបានមកពីការគាំទ្រពីទស្សនិកជនខ្មែរ ដូច្នេះនាងក៏អរគុណរាល់ការគាំទ្រ ពីសំណាក់ពុកម៉ែ បងប្អូនទាំងអស់។ លើសពីនេះនាងក៏បង្ហាញការដឹងគុណ ចំពោះអ្នកមានគុណទី២ ដែលជួយសង្គ្រោះជីវិត គឺអតីតតារាសម្តែងប្រុស លោក ខៃ ប្រសិទ្ធ ដែលបានប្រោះជីវិតឲ្យរួចផុតពីការស្លាប់៕

ពេជ្រ ចរណៃ
ពេជ្រ ចរណៃ
ពេជ្រ ចរណៃ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ចរណៃ