អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid បានលុតក្រុម Celta Vigo ដល់ទៅ ៤-២ នៅក្រៅទឹកដី ខណៈដែលក្រុម Real Betis វិញក៏មិនធម្មតាដែរ ពោលគឺពួកគេបានបំបាក់ក្រុមខ្លាំង FC Barcelona នៅក្នុងលទ្ធផល ៤-៣ ផងដែរ។

ក្រុមភ្ញៀវ Real Madrid បានយកឈ្នះក្រុម Celta Vigo យ៉ាងស្រួលៗ លុតក្រុមម្ចាស់ផ្ទះដល់ទៅ ៤-២ ខណៈដែល៤ គ្រាប់របស់ក្រុមភ្ញៀវគឺរកបានដោយ៖ ខ្សែប្រយុទ្ធ Karim Benzema នាទីទី២៣, ខ្សែការពារ Gustavo Cabral នាទីទី៥៦(ស៊ុតចូលទីខ្លួនឯង), ខ្សែការពារ Sergio Ramos នៅនាទីទី៨៣ និងគ្រាប់ជ័យជម្នះចុងក្រោយរកបានដោយ ខ្សែបម្រើ Dani Ceballos នៅក្នុងនាទីទី៩០+១។

ក្រុម Real Madrid
ក្រុម FC Barcelona

ស្របពេលដែល ក្រុម Real Betis វិញបានលុតក្រុមម្ចាស់ផ្ទះ FC Barcelona ដល់ទៅ ៤-៣ផងដែរ ដោយក្នុងនោះ ៤គ្រាប់របស់ក្រុមភ្ញៀវគឺធ្វើបានដោយ៖ ខ្សែការពារឆ្វេង Junior Firpo នៅនាទីទី២០, ខ្សែប្រយុទ្ធ Joaquín នៅនាទីទី៣៤, ខ្សែបម្រើ Giovani Lo Celso នៅនាទីទី៧១ និងខ្សែបម្រើប្រយុទ្ធ Sergio Canales នៅនាទី៨៣។

ក្នុងនោះ ៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះវិញគឺធ្វើបានដោយខ្សែប្រយុទ្ធ Lionel Messi ដល់ទៅ២ គ្រាប់ដោយមួយគ្រាប់ជាការស៊ុតបាល់ពិន័យ១១ ម៉ែត្រនៅនាទីទី៦៨ និងមួយគ្រាប់ទៀតជាការស៊ុតយ៉ាងល្អនៅនាទី ៩០+២ ខណៈដែលខ្សែបម្រើ Arturo Vidal ជាអ្នកស៊ុតគ្រាប់ទី៣ នៅនាទីទី ៧៩។

Lionel Messi
Sergio Ramos
Dani Ceballos

គួរឲ្យដឹងថា ឆ្លងតាមជ័យជម្នះ ៤-២នេះដែរក្រុម Real Madrid មាន២០ពិន្ទុនៅក្នុងដៃ ដោយឈរនៅលេខរៀងទី៦ នៃតារាង La Liga ជាប៉ុណ្ណោះអាសន្ន ខណៈដែលក្រុម Barcelona វិញបើទោះជាចាញ់ក្រុម Real Betis ក្តីក៏ពួកគេនៅតែបន្តឈរនៅលើកំពូលតារាងដដែល ដោយ១២ប្រកួតកន្លងទៅទៅ ពួកគេមាន២៤ពិន្ទុនៃក្នុងដៃ៕

តារាង La Liga ប្រចាំសប្ដាហ៍ទី ១២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]