អាមេរិក៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងរួចមកហើយ អំពីទំនាក់ទំនងស្នេហាថ្មី របស់តារាចម្រៀងប្រុសវ័យក្មេង រូបសង្ហា ម្ចាស់បទ «Boyfriend» Justin Bieber ជាមួយនឹងតារាម៉ូដែលស្រី Hailey Baldwin ក្រោយបានបែកបាក់ចែកផ្លូវគ្នាជាមួយនឹងអតីតសង្សារចាស់ នាង Selena Gomez

Justin Bieber និង Hailey

អ្វីដែលធ្វើឲ្យមហាជនជាច្រើន ក៏ដូចជាអ្នកគាំទ្រ ហាក់សម្តែងការភ្ញាក់ផ្អើល និងឈឺក្បាលខ្លាំងបំផុតជុំវិញនឹងទំនាក់ទំនងសេ្នហារវាង Justin និង Hailey នោះ ដូចដែលកន្លងមកគឺ មានសារព័ត៌មានជាច្រើនបានចុះផ្សាយពីពួកគេទាំងពីរថា បានរៀបការដោយចុះអេតាស៊ីវិលជាមួយគ្នា នៅឯតុលាការមួយក្នុងទីក្រុង New York កាលពីខែកញ្ញា កន្លងទៅ ដោយពុំមានទម្លាយ ឬបង្ហាញឲ្យសាធារណៈជនបានដឹងអំពីរឿងរ៉ាវលម្អិត ពីពេលវេលា ឬទីតាំងច្បាស់លាស់ណានោះទេ ស្របពេលដែល ស្រីស្អាត Hailey ជាគូស្នេហ៍ក៏ធ្លាប់បានធ្វើជាបដិសេធនឹងដំណឹងនេះផងដែរ។ ខណៈក៏មានប្រភពខ្លះទៀតថា ពួកគេទាំងពីរនឹងរៀបការជាមួយគ្នានៅចុងឆ្នាំនេះទៀតផង។

Justin Bieber និង Hailey

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ជុំវិញដំណឹងនេះក៏បានធ្វើឲ្យអតីតមិត្តស្រី Justin នាង Selena Gomez ហាក់ឈឺចិត្តស្អិតទ្រូង ដោយសារតែនាងពិតជាពិបាកនឹងធ្វើចិត្ត ទទួលយករាល់គ្រប់រឿងរ៉ាវ ដែលបានកើតឡើងចំពោះនាង ទាំងបញ្ហាផ្ទាល់ខ្លួន (ជំងឺ) និងរឿងស្នេហា រហូតស្មុគស្មាញខ្លាំងដល់ថ្នាក់កើតជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ចូលមន្ទីរពេទ្យផ្លូវចិត្តសម្រាកព្យាបាលទៀតផង។

ដោយឡែក កាលពីពេលថ្មីនេះវិញ Selena Gomez នាងក៏ត្រូវបានគេដឹងថា ទើបតែចេញពីមន្ទីរពេទ្យផ្លូវចិត្តផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ អតីតមិត្តប្រុស Justin ហាក់បីដូចជាសម្តែងភាពឌឺដង គ្រាដែល Selena ចេញពីពេទ្យ ដោយបង្ហោះរូបថតថ្មីមួយសន្លឹក ឈរថើបគ្នាយ៉ាងរំភើយ ជាមួយនឹងគូស្នេហ៍ នាង Hailey យ៉ាងស្អិតរមួតតែម្តង ដែលធ្វើឲ្យអ្នកគាំទ្រក៏ហាក់ឈឺចិត្តជំនួសដែរ។

ហើយតាមរយៈរូបថតមួយសន្លឹកដ៏ផ្អែមល្ហែមនោះដែរ Justin Bieber ក៏ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើន កត់សម្គាល់ឃើញនូវចំណុចមួយទៀត ដែលនៅលើផ្ទៃមុខរបស់កំពូលបុរសសង្ហារាយមន្តស្នេហ៍រូបនេះ ហាក់ប្រែប្រួលដោយមានគ្រាប់មុនជាច្រើន។

រូបថតថ្មី ថើបគ្នារបស់ Justin Bieber និង Hailey

តែទោះយ៉ាងណា មុខមុននេះមិនមែនជាបញ្ហាធំនោះទេ ព្រោះថាអ្វីដែលគ្រប់គ្នាហាក់ភ្ញាក់ផ្អើលខ្លាំងនោះ គឺរូបថតថើបគ្នារបស់ Justin ដែលបានបង្ហោះនេះតែម្តង ដែលធ្វើឲ្យគ្រប់គ្នាគិតថា Justin ហាក់ឌឺដងនឹង Selena យ៉ាងខ្លាំង។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នគេសង្កេតឃើញថា ទំនាក់ទំនងស្នេហារវាង Justin និង Hailey ឬអ្នកខ្លះហៅថា ប្តីប្រពន្ធថ្មីថ្មោងនេះ ហាក់កាន់តែស្អិតរមួតយ៉ាងខ្លាំង។ ជាក់ស្តែង រាល់ពេលដែលពួកគេទាំងពីរចេញក្រៅ ឬទៅណាម្តងៗ តែងតែបណ្ដើរដឹកដៃទៅជាមួយគ្នាជានិច្ច ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?  

Selena Gomez
Selena Gomez
Selena Gomez
Justin Bieber
Justin Bieber និង Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]