ភ្នំពេញ៖នាថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៨នេះ នាឡិកាម៉ាកដ៏ល្បីG-Shock បានប្រារព្ធនូវពិធីគម្រប់ខួប៣៥ឆ្នាំ នៃការបង្កើតនាឡិកាដ៏មានគុណភាព នៅលើខាងមុខសាលមហោស្រពកោះពេជ្រ ដែលបានប្រព្រឹត្តទៅយ៉ាងអធិកអធម និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

ក្រោមកម្មវិធីដ៏អធិកអធមមួយនេះ ក៏មានការប្រគំតន្រ្តី និងចូលរួមពីតារាល្បីៗជាច្រើនរូបដែល មានដូចជា លោកជីដេវីត កញ្ញាសុភក្ត្រ័ កុសុម៉ា សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និងក្រុមរាំល្បីៗជាច្រើនទៀត។ ជាពិសេស ប្រ៊េន Ambassador កញ្ញា មាស សុខសោភា និងលោកថេណា ក៏មានវត្តមាននៅក្នុងកម្មវិធីមួយនេះផងដែរ។ 

ប្រ៊េន Ambassador កញ្ញា មាស សុខសោភា និងលោកថេណា
ប្រ៊េន Ambassador កញ្ញា មាស សុខសោភា និងលោកថេណា

មិនត្រឹមតែប៉ុណ្ណោះប្រ៊េន Ambassador ទាំងពីររូប ក៏បានពាំនាំនូវម៉ាកនាឡិកាដៃប្រភេទ២ម៉ូដែល ដែលជាប្រភេទនាឡិកាតំណាងឲ្យប្រទេសកម្ពុជា ក្នុងឱកាសគម្រប់ខួប៣៥ឆ្នាំរបស់នាឡិកាម៉ាកដ៏ល្បី G-Shock នេះជាផ្លូវការ ដែលបានធ្វើឲ្យភ្ញៀវចូលរួមទាំងអស់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថានាឡិកានេះបានចេញមុខងារយ៉ាងពិសេស ជាងនាឡិកាមុនៗជាច្រើនផងដែរ។

លើសពីនេះ នាឡិកានេះក៏មានដាក់ឈ្មោះរបស់ប្រ៊េន Ambassador ទាំងពីររូបកញ្ញា មាស សុខសោភា និងលោក ថេណា នៅលើនាឡិកាផងដែរ។ តែបើងាកមកនិយាយពីមុខងារ និងលក្ខណៈពិសេសរបស់នាឡិកានេះវិញ ក៏មានច្រើនដែលអាចធ្វើឲ្យអតិថិជនគ្រប់វ័យ មានការជឿទុកចិត្តយ៉ាងខ្លាំងទៅលើប្រ៊េនម៉ាកដ៏ល្បីមួយនេះ។

ដោយក្នុងនោះនាឡិកាម៉ាកG-Shock  មានលក្ខណៈពិសេសជាច្រើនដូចជា មានការការពារខ្ពស់ចំពោះកញ្ចក់នាឡិកា មិនងាយបែកបាក់ទោះបីត្រូវដំបំបែកយ៉ាងណាក្តី មានការពារការជ្រាបទឹកខ្ពស់ដោយអាចធន់នឹងទឹក និងធានាលើគុណភាពរហូតទៅដល់ជម្រៅ២០០ម៉ែត្រ ឯណោះ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានមុខងារសំខាន់ៗជាច្រើនទៀត ដែលល្អដាច់ជាងនាឡិកាម៉ាកល្បីផ្សេងៗ។ 

ការដាក់បង្ហាញនាឡិកាម៉ាក G-SHOCK and BABY-G
ការដាក់បង្ហាញនាឡិកាម៉ាក G-Shock
ការដាក់បង្ហាញនាឡិកាម៉ាក G-Shock
ការដាក់បង្ហាញនាឡិកាម៉ាក G-Shock
ការដាក់បង្ហាញនាឡិកាម៉ាក G-Shock

ស្របពេលជាមួយគ្នានេះដែលលោក Izumi ប្រធានផ្នែក R&D នៃក្រុមហ៊ុន Casio ក៏បានធ្វើការថែ្លង នៅក្នុងកម្មវិធីទាំងភាពរីករាយ នៅក្នុងថ្ងៃពិសេសរបស់ប៊្រេនម៉ាកនាឡិកាដ៏ល្បី ជាមួយនឹងការបង្ហាញពីចំណាប់អារម្មណ៍ពិសេស នៃនាឡិកាថ្មីទាំងនេះផងដែរ។ ដោយក្នុងនោះលោកបានថ្លែងយ៉ាងដូច្នោះថា៖

«ក្នុងឱកាសកម្មវិធីគម្រប់ខួប៣៥ឆ្នាំរបស់G-Shock លោកពិតជា មានភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលបានបង្ហាញនូវនាឡិកាថ្មីមួយនេះ ដែលវាមានលក្ខណៈពិសេសជាច្រើន រឹងមាំល្អ ដែលវាងាយស្រួលបំផុតសម្រាប់យុវវ័យធ្វើការប្រើប្រាស់»។
លោក Izumi ប្រធានផ្នែក R&D នៃក្រុមហ៊ុន Casio

មិនត្រឹមតែប៉ុណ្ណោះលោកក៏បន្ថែមថា៖

«ការដាក់បង្ហាញនូវនាឡិការ លោកសង្ឃឹមយ៉ាងមុតមាំ ថានឹងលក់ដាច់ ខ្លាំង និងខិតខំផលិតនូវនាឡិកាដែលមានគុណភាពខ្ពស់ជាបន្តបន្ទាប់ទៀត ព្រមជាមួយនឹងតម្លៃកាន់តែសមរម្យ ដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួល និងមានភាពកក់ក្តៅ នៅពេលដែលបានប្រើប្រាស់នាឡិកាដ៏ល្បីទាំងនេះ »។
ទិដ្ឋភាពក្នុងពិធីគម្រប់៣៥ឆ្នាំរបស់ G-Shock
ទិដ្ឋភាពក្នុងពិធីគម្រប់៣៥ឆ្នាំរបស់ G-Shock

បន្ទាប់ពីចប់កម្មវិធីសន្និសីទសារព័ត៌មាន ក៏មានការហូបអាហារជួបជុំភ្ញៀវកិត្តិយសជាច្រើនរូប ដែលបរិយាកាសពោរពេញដោយភាពរីករាយ និងស្នាមញញឹម នៅក្នុងកម្មវិធីដ៏អធិកអធម ថែមទាំងមានការផ្តល់ជូនរង្វាន់ដល់អតិថិជន ក៏ដូចជាអ្នកចូលរួមនៅក្នុងកម្មវិធី ជាមួយនឹងនាឡិកាម៉ាកដ៏ល្បីមួយនេះផងដែរ៕

មិនត្រឹមតែប៉ុណ្ណោះ ការប្រគំតន្រ្តីក៏បានប្រារព្ធឡើងដែលមានមនុស្សចូលរួមទស្សនាជាច្រើនកុះករ និងភាពរីករាយ ព្រោះក្នុងនោះមានតារាជាច្រើនបានបង្កើតនូវបរិយាកាសយ៉ាងសប្បាយ ជាមួយនឹងបទចម្រៀងជាច្រើនរបស់ខ្លួន ថែមទាំងមានEDM ពិសេសសម្រាប់រាំលេងកម្សាន្ត យ៉ាងគួរឲ្យចាប់អារម្មណ៍៕

ទិដ្ឋភាពការប្រកួតបង្ហោះកង់
ទិដ្ឋភាពការប្រកួតបង្ហោះកង់
ទិដ្ឋភាពការប្រកួតបង្ហោះកង់
ទិដ្ឋភាពការប្រគំតន្រ្តី
ទិដ្ឋភាពការប្រគំតន្រ្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]