អង់គ្លេស៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បានលើកឡើងដើម្បីធ្វើការឆ្លើយតប ទៅនឹងការបរាជ័យក្រោមថ្វីជើងក្រុមមេឃខៀវ Manchester City ថា ដោយសារក្រុមរបស់លោកបានប្រឹងខ្លាំងពេកពេលទៅលេងនៅក្នុងទឹកដីក្រុម Juventus ដូច្នេះកីឡាករសំខាន់ៗរបស់លោក មិនអាចប្រមូលកម្លាំងមកវិញបាន១០០%នោះទេ ទើបធ្វើឲ្យកើតមានចន្លោះប្រហោងមួយចំនួននៅក្នុងការប្រកួតយប់មិញ។

Jose Mourinho

ក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អង់គ្លេស ២០សម័យកាលមួយនេះ បានធ្វើការប្រកួតទាំងអវត្តមានខ្សែបម្រើឆ្នើម Paul Pogba ជាហេតុធ្វើឲ្យអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea រូបនេះបង្ខំចិត្តដាក់ខ្សែបម្រើ Marouane Fellaini ឲ្យលេងនៅក្នុងជម្រើស១១នាក់ដំបូងវិញ ដូច្នេះហើយទម្រង់លេងក៏មានការប្រែប្រួលយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ Mourinho បានប្រាប់សារព័ត៌មាន Reuters ថា៖ «គ្រប់គ្នាគួរតែទទួលស្គាល់ចំពោះលទ្ធផលនៃការប្រកួតមួយនេះ ពីព្រោះថាខ្ញុំបានបង្ខំចិត្តដាក់ Fellaini ទាំងគេមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយ។  បើ Pogba អាចចូលលេងនៅក្នុងការប្រកួតនេះវិញ ខ្ញុំគិតថាលទ្ធផលនឹងមិនដូច្នេះឡើយគឺអាចមានការប្រែប្រួល។ ចំពោះទម្រង់លេងរបស់ពួកយើងសម្រាប់ការប្រកួតនេះវិញ ខ្ញុំគិតថាពួកយើងមិនអន់ពេកនោះទេ ក៏ប៉ុន្តែដោយសារតែក្រុមរបស់យើងបានប្រើកកម្លាំងច្រើនពេក ពេលទៅលេងនៅដីក្រុម Juventus ដូច្នេះកីឡាករសំខាន់ៗមួយចំនួនរបស់យើងមិនអាចប្រមូលកម្លាំងមកវិញទាន់ ជាហេតុធ្វើឲ្យយើងចាញ់ការប្រកួតនេះ»។

Jose Mourinho និង Paul Pogba
Jose Mourinho
Jose Mourinho

គួរឲ្យដឹងផងដែរថា ឆ្លងតាមការបរាជ័យក្រោមថ្វីជើងក្រុមមេឃខៀវ Manchester City នេះដែរក្រុមបិសាចក្រហម Manchester United បានបាត់បង់៣ពិន្ទុដ៏មានសារៈសំខាន់របស់គេ ហើយមិនតែប៉ុណ្ណោះពួកគេបានធ្លាក់ទៅឈរនៅលេខរៀងទី៨ នៃតារាងក្របខណ្ឌ Premier League ថែមទៀតផង៕

ក្រុម Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]