ភ្នំពេញ៖ កាលពីប៉ុន្មាននាទីមុននេះ តារាចម្រៀងស្រីលំដាប់ជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញនាង បង្ហោះរូបមួយសន្លឹកជាមួយតារាចម្រៀងរួមទ្រនំលោក ព្រាប សុវត្ថិ និងកូនប្រុសរបស់លោកទាំង៣។

លើសពីនេះទៅទៀតនោះ ផ្អែកលើរូបមួយសន្លឹកនោះផងដែរ បាននឹងកំពុងតែធ្វើឲ្យមហាជនជាច្រើននាំគ្នា Share តៗគ្នានៅលើបណ្តាញសង្គម នៅពេលឃើញកញ្ញា ឱក សុគន្ធកញ្ញា ភ្ជាប់ជាមួយសារមួយឃ្លាគួរឲ្យចាប់អារម្មណ៍ថា៖ “ថ្ងៃនេះលោកពុកបើកឡាននាំកូនៗទៅមើល ទូកងវែងជាងគេនៅព្រៃវែង តោះតោះទៅទាំងអស់គ្នាណា”

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយដែលឃើញកញ្ញា ឱក សុគន្ធកញ្ញា បង្ហោះរូបជាមួយគ្រួសារលោកព្រាប សុវត្ថិ បែបនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងហៅលោកព្រាប សុវត្ថិ ថាជាលោកពុកថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ព្រាប សុវត្ថិ
ឱក សុគន្ធកញ្ញា
ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា
សុគន្ធកញ្ញា និងគ្រួសារលោក ព្រាប សុវត្ថិ
រូបដែលសុគន្ធ កញ្ញា បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ