ថៃ៖ កាលពីថ្ងៃទី ៩ វិចិ្ឆកា ២០១៨ កន្លងទៅនេះ កំពូលតារាសម្តែងស្រីកញ្ញា Aum patchrapa បានចូលរួមកម្មវិធីបើកសម្ពោធហាងមួយ ដោយមានការចូលរួមអបអរសាទរពីភ្ញៀវកិត្តិយស ព្រមទាំងមានអ្នកគាំទ្ររបស់នាងជាច្រើននាក់ផងដែរ។

ហើយនៅក្នុងនោះ គេក៏ឃើញចេញក្នុងកម្មវិធីលើកនេះរបស់កំពូលតារាស្រី Aum patchrapa គឺនាងបានពាក់នូវរ៉ូបពណ៌ស យ៉ាងស្រស់ស្អាតដូចព្រះនាង មកពីប្រ៊េន Amsale ដែលមានតម្លៃដល់ទៅជិត ៣ សែនបាតឯណោះ និងគ្រឿងពេជ្រដ៏មានតម្លៃនៅលើខ្លួននាងថែមទៀត។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ គេឃើញ Aum patchrapa ក៏មានអង្គរក្សរូបសង្ហាៗចំនួន ៤ រូប ដើរតាមពីក្រោយការពារនាងជាប់ជានិច្ចរហូតផងដែរ។

ឃើញបែបនេះហើយក៏បានធ្វើឱ្យអ្នកគាំទ្រសរសើរ និងលង់ស្នេហ៍គ្រប់គ្នា ពីសម្រស់ដ៏សង្ហារបស់អង្គរក្សរូបសង្ហាទាំងបួននាក់ ដែលដើរតាមការពារ Aum patchrapa។

មិនដែលដឹងសោះថា Aum patchrapa ក៏មានអង្គរក្សផ្ទាល់ខ្លួនសង្ហាដូច្នេះ ហើយពេលនេះក៏កំពុងតែធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ផងដែរ ព្រោះតែសម្រស់របស់ពួកគេ៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

Aum ក្នុងកម្មវិធី ICONSIAM
Aum ក្នុងកម្មវិធី ICONSIAM
Aum ក្នុងកម្មវិធី ICONSIAM
Aum ក្នុងកម្មវិធី ICONSIAM
អង្គរក្ស Aum ក្នុងកម្មវិធី ICONSIAM
អង្គរក្ស Aum ក្នុងកម្មវិធី ICONSIAM
អង្គរក្ស Aum ក្នុងកម្មវិធី ICONSIAM
អង្គរក្ស Aum ក្នុងកម្មវិធី ICONSIAM
អង្គរក្សរបស់ Aum
អង្គរក្សរបស់ Aum
អង្គរក្សរបស់ Aum
អង្គរក្សរបស់ Aum
អង្គរក្សរបស់ Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]